កីឡា​ជឺ​ជី​តស៊ូដណ្ដើមបាន​មេដាយ​កម្រិត​អាស៊ី ៧​គ្រឿង មុន​ស៊ី​ហ្គេមឆ្នាំ​២០២៣ មកដល់​

2023/03/02 04:39:06 pm        511

​ជឺ​ជី​តស៊ូ៖ ក្រុមកីឡា​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជាបានទទួល​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយប្រាក់៤ និង​សំរឹទ្ធ ៣គ្រឿងនៅក្នុង​ការប្រកួត​កីឡា​ជឺ​ជី​តស៊ូ​ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​៧ ឆ្នាំ​២០២៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ទើប​បញ្ចប់​ក្នុង​សប្ដាហ៍​នេះ។​

​លោក សៀន សុភ័ក្ដ្រ អគ្គលេខាធិការ​សហព័ន្ធបាន​ឲ្យ​ដឹងថា ការប្រកួត​នេះធ្វើឡើង ៤​ថ្ងៃពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប​ជាង ៥០០​នាក់មកពី ៣០​ប្រទេស ក្នុងនោះ​ក៏មាន​វត្តមាន​កីឡាករ​-​កីឡាការិនី​កម្ពុជា ១៨​នាក់​ផងដែរ។​ ​ជា​លទ្ធផល ទោះបី​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជាពុំ​ទទួលបាន​មេដាយមាស តែ​ការ​ដណ្ដើមបាន​មេដាយប្រាក់ ៤ និង​សំរឹទ្ធ ៣ នេះគឺជា​ផ្លែផ្កា​មួយ​ដ៏​ល្អប្រសើរសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជា ឆ្ពោះទៅ​ប្រជែង​មេដាយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជានា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ។​

​តាមរយៈ​នេះ សហព័ន្ធ​ក៏បាន​ថ្លែងអំណរគុណ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ដែល​បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ​ប្រតិភូ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​ប្រចាំ​ឆ្នាំនេះ ដើម្បី​ជា​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​កម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm