ចិន​និយាយថា ការអះអាង​ដែលថា​វីរុស COVID-19 លេច​ចេញពី​មន្ទីរពិសោធន៍ប៉ះពាល់​ដល់​មុខមាត់​អាមេរិក​ខ្លួនឯង​

2023/03/02 04:46:25 pm        350

​ចិន៖ ទីក្រុង​ប៉េកាំង​បាន​ចោទប្រកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ ​ទី​១​មីនា​ថា ​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ខ្លួនឯង ក្រោយ​មន្ត្រី​ចារកម្ម​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា ​ទីភ្នាក់ងារ​របស់​លោក​ជឿ​ថា ​ជំងឺ​រាតត្បាត​សកល​ COVID-19 ទំនង​បណ្ដាល​មក​ឧបទ្ទវហេតុ​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន (Wuhan) ប្រទេស​ចិន។

​លោក Christopher Wray ប្រធាន​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​ប្រាប់​សារព័ត៌មាន Fox News កាលពី​ថ្ងៃ​អង្គា​រថា ពេលនេះ​ទីភ្នាក់ងារ​របស់​លោក​បាន​វាយតម្លៃ​លើ​ប្រភព​នៃ​វីរុស COVID-19 ថា វា​ពិតជា​អាច​ទៅ​រួច​ដែល​ថា ​វា​ជា​ឧបទ្ទវហេតុ​មន្ទីរ​ពិសោធន៍​នៅ​ក្នុង​ទីក្រុង Wuhan​។ ​ក្រុម​មន្ត្រី​ចិនបាន​ទាត់ចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះ​អាង​​នេះ ដោយ​ហៅ​ការ​លើក​ឡើង​របស់​សហ​រដ្ឋ​អាមេរិក​ថា​ ជា​យុទ្ធនាការ​លាប​ពណ៌​ប្រឆាំង​ទីក្រុង​ប៉េកាំង​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Mao Ning បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋ​អាមេរិក​បាន​សើរើ​ជាថ្មី​ពី​ទ្រឹស្ដី​ការ​លេចចេញ​ពី​មន្ទីរ​ពិសោធន៍ ដែល​នឹង​មិន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​ចិន​ឡើយ ផ្ទុយទៅវិញ​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​មុខមាត់​ខ្លួនឯង​ធ្លាក់​ចុះ​ថែមទៀត​តែ​ប៉ុណ្ណោះ​។

​ការ​អត្ថាធិប្បាយ​របស់​លោក Wray បាន​កើតមានឡើង ក្រោយ​របាយការណ៍​កាល​ពី​ដើម​សប្ដាហ៍​នេះនិយាយ​ថា ក្រសួង​ថាមពល​អាមេរិក​បាន​បញ្ជាក់​ថា​ ការ​លេច​ធ្លាយ​ចេញពី​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​របស់​ចិន ពិតជា​ទំនង​បង្ក​ឲ្យ​មានការ​ផ្ទុះ​ឆ្លង​រាលដាល​វីរុស COVID-19 នេះ​។ ​ប៉ុន្តែ​ទីភ្នាក់ងារ​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​ចារកម្ម​សហរដ្ឋអាមេរិក​ជឿ​ថា ​វីរុស​នេះ​លេចចេញ​ដោយ​ឯកឯង​នៅ​លើ​ពិភព​លោក​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        577
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        382
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm