ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាក់​ពី​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍ តែ​គ្មាន​ការកំណត់​តម្លៃ​ឡើយ​

2023/03/02 04:54:58 pm        531

​ស៊ីហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡាស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ (CAMSOC-CAMMAPGOC) ​បាន​អះអាងថា ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍ ឬ​ការផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​នេះគឺ​គោរព​តាម​ស្មារតី​រួម ដែល​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទក្នុង​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ តែ​គ្មាន​ការកំណត់​តម្លៃដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​ឡើយ។​

​នេះ​គឺជា​ការ​ស្រាយ​បំភ្លឺ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​សារព័ត៌មាន​ថៃ​មួយចំនួនដែល​បាន​ផ្សាយ​ថា កម្ពុជា​បានកំណត់​តម្លៃ​លើ​ការទិញ​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣។ ហេតុនេះ ឯកឧត្តម​បានស្នើ​ឲ្យ​មតិ​សាធារណជន​កុំ​យល់ច្រឡំ ដ្បិត​កម្ពុជាពុំបាន​កំណត់​តម្លៃ​នោះទេ តែ​ជាការ​អនុវត្ត​តាមច្បាប់​ត្រឹមត្រូវ តាមរយៈ​ការធ្វើការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិកនៃ​ប្រទេស​អាស៊ីអាគ្នេយ៍ ហើយ​គណៈកម្មាធិការ​ជាតិ​ទាំងនោះនឹងធ្វើ​កិច្ចការ​ផ្សា​ព្វ​ផ្សាយ​នេះ ជាមួយ​ស្ថានីយទូរទស្សន៍​របស់គេ​រៀងៗ​ខ្លួន ហើយ​បាន​គេ​យក​តម្លៃ​នោះមក​ចរចា​ជាមួយ​ម្ចាស់ផ្ទះ​វិញ។​​

​គួរ​ដឹងថា ក្នុងឋានៈ​កម្ពុជា ដោយមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា គឺជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​ដឹកនាំ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កម្ពុជា​បង្កើត​ឲ្យ​មានច្បាប់​ថ្មី​មួយៗ​ចំនួន សម្រាប់​ជា​គំរូ​ដល់​ប្រទេស​ផ្សេងៗដែល​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ក្រោយៗ ជាក់ស្ដែង​ការកំណត់​ឲ្យ​មាន​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​ម្ចាស់ផ្ទះ​ជាដើម ដោយ​ចាប់ផ្ដើម​អនុវត្ត​ចេញពី​កម្ពុជា​មុនគេ។ ការកំណត់​នេះក៏​មិន​មានមតិ​ណាមួយបាន​ជំទាស់​ លើ​ការលក់​សិទ្ធិ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​ម្ចាស់ផ្ទះ​កម្ពុជា​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        102
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm