ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​និយាយថា ​កងទ័ព​របស់ខ្លួន​អាច​នឹង​ដកថយ​ពី​ទីក្រុង Bakhmut ខណៈ​រុស្ស៊ី​វាយ​សន្ធាប់​ខ្លាំង​

2023/03/02 05:01:49 pm        498

​អ៊ុយក្រែន៖ ទីប្រឹក្សា​មួយរូប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​អាច​ដកថយ​ពី​មូលដ្ឋាន​សំខាន់​ចុងក្រោយ​នៃ​ទីក្រុង Bakhmut ដោយ​លើកឡើងថា រុស្ស៊ី​អាច​ដណ្ដើម​យក​ទីក្រុងដែល​បាន​ក្លាយជា​និមិត្ត​រូប​នៃ​ការ​តវ៉ា​របស់​ទាហាន​អ៊ុយ​ក្រែ​ន​។

​វិមាន​ក្រឹម​ឡាំង​បាន​វាយប្រហារ​ដ៏​បង្ហូរ​ឈាម​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ​ដើម្បី​ដណ្ដើមយក​ទីក្រុង Bakhmut ដែល​ជា​ទីក្រុង​ផលិត​អំបិល និង​រ៉ែ​ហ្គី​ប​ស៊ូ​ម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាងកើត ដែល​បានធ្វើ​ឲ្យ​ទីក្រុង​នេះ​ក្លាយ​ជា​ទីក្រុង​ខ្មោច​។ លោក Alexander Rodnyansky ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​ប្រាប់​សារព័ត៌មាន​ CNN ​ថា ​យោធា​របស់​យើង​កំពុង​ពិចារណា​គ្រប់​ជម្រើស​ទាំងអស់​។ ​ពួកគេ​បាន​គ្រប់គ្រង​ទីក្រុង​នេះ​យូរ​មក​ហើយ ប៉ុន្តែ​ក្នុង​ករណី​ចាំបាច់​ ពួកគេ​នឹង​ដកថយ​។ យើង​នឹង​មិន​លះបង់​ជីវិត​ប្រជាជន​របស់​យើង​ ចំពោះ​រឿង​ឥត​បាន​ការ​នោះ​ទេ​។

​ទីក្រុង Bakhmut លាតសន្ធឹង​នៅ​ក្នុង​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ទាំង​៤ ដែល​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​ដោយ​ខុសច្បាប់​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន​។​ ទីក្រុង ​Moscow បាន​គ្រប់គ្រង​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​នៃ​ខេត្ត Donetsk​។ ​ដើម្បី​ដណ្ដើម​ទឹកដី​ដែល​នៅសល់​ពាក់កណ្ដាល​ទៀត​នៃ​ខេត្ត​នេះ កងកម្លាំង​រុស្ស៊ី​ត្រូវតែ​ឆ្លងកាត់​ទីក្រុង ​Bakhmut ​ជា​មធ្យោបាយ​តែមួយគត់​ចូល​ទៅ​កាន់​ទីក្រុង​ធំៗ​ដែល​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ទាហាន​អ៊ុយ​ក្រែ​ន​ដណ្ដើម​បាន​មកវិញ​នូវ​ទីក្រុង Izium​ ក្នុង​ខេត្ត Kharkiv ​កាលពី​ខែ​កញ្ញា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        114
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        117
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm