របប​យោធា​មី​យ៉ាន់​ម៉ា​ចង់បាន​ “ស្ថិរភាព​” មុននឹង​បញ្ឈប់​អំពើ​ហិង្សា​តាម​ការ​អំពាវនាវ​ក្នុង​តំបន់

2021/04/28 05:00:14 pm        263

​មី​យ៉ាន់​ម៉ា​៖ របប​យោធា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ ទី​២៧ ខែ​មេសា​ថា ​ខ្លួន​នឹង​យកចិត្តទុកដាក់​ចំពោះ​ការ​អំពាវនាវ​ក្នុង​តំបន់​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា នៅ​ពេល​ដែល​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​រដ្ឋប្រហារ​ «​វិល​មក​រក​ស្ថិរភាព​វិញ​»​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​ថ្មីៗ​បាន​ផ្ទុះ​ឡើងជា​មួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច ​ដ៏​ធំ​មួយ​នៅ​តាម​ព្រំដែន​ភាគ​ខាងកើត​របស់​ខ្លួន​។​

​ប្រទេស​នេះ​ស្ថិត​ក្នុង​ភាព​ច្របូក​ច្របល់ ​ចាប់​តាំង​ពី​យោធា​បាន​បណ្ដេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី ​Aung San Suu Kyi​ នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈបង្ក​ឱ្យ​មាន​ការបះបោរ ​ដែល​គេ​បាន​ឃើញ​កង​កម្លាំង​សន្តិសុខ​បង្កើន​ការ​បង្ក្រាប ​យ៉ាង​សាហាវ​ប្រឆាំង​នឹង​ក្រុម​បាតុករ​។​ ​អំពើ​ហិង្សា​ដែល​ក្នុង​នោះ​មាន​មនុស្ស​ជាង ៧៥០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំមើល​ស្ថានការណ៍​ក្នុង​តំបន់​ បាន​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅ​ក្នុង​ចំណោម​ប្រទេសជិតខាង​ក្នុង​តំបន់​។​

​មេដឹកនាំ​របប​យោធា​គឺ​លោក Min Aung Hlaing បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ចុង​សប្ដាហ៍ ​ស្តីពី​វិបត្តិ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ជាមួយ​មេដឹកនាំ​អាស៊ាន​ទាំង ១០​ប្រទេស​ដែល​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើកដំបូង​របស់​លោក ​ចាប់​តាំង​ពី​លោក​បាន​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​។​ ​បណ្ដា​មេដឹកនាំ​អាស៊ាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍ "​ការ​មូល​មតិ​គ្នា ៥ ចំណុច​" ដែល​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ភ្លាមៗ ​និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ ដោយ​ប្រេសិត​ពិសេស​ប្រចាំ​តំបន់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        109
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        147
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm