ខេត្តតាកែវ មានបរិមាណផលស្រូវជាង ៦លានតោន ក្នុងរយៈពេល ៥ឆ្នាំមកនេះ

2023/03/02 05:39:41 pm        414

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ នេះការងារបង្កបង្កើនផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំងសម្រេចបានផ្ទៃដីសរុប ១.៥៦៩.២៨៦ ហិកតា បរិមាណផល សរុបចំនួន ៦.១៤៧.២៩៦ តោន និង​បរិមាណ​ស្រូវ​នៅ​សល់​ សម្រា​ប់ធ្វើការនាំចេញទៅរាជធានីភ្នំពេញ និង​ប្រទេស​វៀតណាម​តាម​ច្រក​ព្រំដែន​សរុប​ចំនួន ៤.១៤១.២៣៣ តោន។

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្លែងក្នុង​សន្និសីទ​សារព័ត៌​មាន​ស្តីពី​ភាព​ជោគ​ជ័យ​ក្នុង​រយៈពេល៥ឆ្នាំ (២០១៨-២០២៣) របស់រដ្ឋបាលខេត្តតាកែវ ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីនេះ។ ឯកឧត្តមថ្លែងថា ផ្ទៃដីដំណាំរួមផ្សំមានចំនួន ៤.០០០ ហិកតា ក្រៅពីនេះមានផ្ទៃដីលំនៅដ្ឋាន ផ្ទៃដីបឹង ស្ទឹងប្រឡាយ ដីទំនេរ ដីគម្របព្រៃឈើ និង​សំណង់​សាធារណៈផ្សេងៗ។

ឯកឧត្ដមបានឱ្យដឹងថា ដោយមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី ដី​ជីវជាតិ និងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យខេត្តតាកែវជាប់ជាខេត្តជង្រុកស្រូវទី២ នៃ​ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម​បន្តថា ខេត្តមានប្រព័ន្ធធារាសាស្ត្រកសិកម្មសរុបចំនួន ១៣០ប្រព័ន្ធ ក្នុងនោះ​មាន​ប្រព័ន្ធ​ធំ​ចំនួន ០៧កន្លែង ប្រព័ន្ធមធ្យមចំនួន ៦៤កន្លែង និងប្រព័ន្ធតូចចំនួន ៥៩កន្លែង ហើយ​មាន​សក្តានុពល​ស្រោចស្រពស្រូវរដូវប្រាំងបានចំនួន ១៣៨.១៨៣ហត និងស្រូវរដូវវស្សាចំនួន ៤៦.៦១៧ ហិកតា។

បើតាមឯកឧត្ដមអភិបាល ខេត្តតាកែវមានអាងទឹកចំនួន ៩៤កន្លែង មានប្រវែងសរុប ២១៩.៦៨៦​​ម៉ែត្រ ក្នុងនោះទំនប់ការពារទឹកជំនន់ចំនួន ០១កន្លែង ប្រវែង ២៣.៤០០ម៉ែត្រ ប្រឡាយ​មេសរុបចំនួន ៩២៧.៤២៨ម៉ែត្រ ប្រឡាយរងប្រវែង ១៤៦.១៣៥ម៉ែត្រ និ​ង​ស្ថានីយ​បូម​ទឹក​ចំនួន ៣៥កន្លែង ក្នុងនោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ០៤កន្លែង រួមមានស្ថានីយទី៧, ៨, ២២ និងស្ថានីយ​ទី២៣ ស្ថិតនៅស្រុកបាទី៕ អត្ថបទ៖ ដារ៉ា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        87
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm