អាមេរិក​ព្យាយាម​ស្វែងរក​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ ចំពោះ​លទ្ធភាព​ដាក់ទណ្ឌកម្ម​លើ​ចិន​ជុំវិញ​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2023/03/02 05:47:44 pm        359

​សហរដ្ឋអាមេរិក៖ សារព័ត៌មាន Reuters បាន​រាយការណ៍​ដោយ​សំអាង​ដល់​ប្រភព​ពី​មន្ត្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ ៤​នាក់ និង​ប្រភព​ផ្សេងៗ​ថា សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន ​ចំពោះ​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ការ​សម្របសម្រួល​ទៅលើ​ប្រទេស​ចិន ប្រសិនបើ​ប្រទេស​នេះ​ផ្ដល់​ជំនួយ​មិន​បម្រើ​ឲ្យ​សង្គ្រាម​ដល់​ប្រទេស​រុស្ស៊ី សម្រាប់​ជួយ​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន។

​ប្រភព​មួយ​ចំនួន​ដែល​បាន​ដឹង​បញ្ហា​នេះ​បាន​ប្រាប់​សារព័ត៌មាន​ Reuters ការប៉ុនប៉ង​របស់​រដ្ឋបាល​លោក Biden ​ដើម្បី​ដាក់​សម្ពាធ​លើ​ការ​គាំទ្រ​របស់​ចិន​ចំពោះ​រុស្ស៊ី រួម​ទាំង​ការ​ប្រាស្រ័យ​ទាក់ទង​ក្រៅ​ផ្លូវការ​ជាមួយ​បុគ្គលិក និង​កម្រិត​ការទូត។ ប្រភព​ទាំងនោះ​មិនទាន់​បញ្ជាក់​ច្បាស់​ទេ​ថា ​តើ​ទណ្ឌកម្ម​ប្រភេទ​ណា​ដែល​ត្រូវ​បាន​ដាក់​ក្រោម​ការពិចារណា​នោះ។ យោង​តាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​សារព័ត៌មាន Reuters សហរដ្ឋអាមេរិក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ នៅ​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​លើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​ចិន ក្នុង​ករណី​មានការ​ដឹកជញ្ជូន​ជំនួយ​ណាមួយ​ទៅ​ឲ្យ​រុស្ស៊ី​មែន​នោះ​។

​ក្រសួង​រតនាគារ​អាមេរិក​មួយ​ក្នុងចំណោម​ភ្នាក់ងារ​ដែល​ពិនិត្យមើល​ទណ្ឌកម្ម បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដល់​សារព័ត៌មាន Reuters​។ ប្រមុខ​ការបរទេស​អា​មេ​រិ​ក​លោក Antony Blinken បាន​ព្រមាន​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​លោក Wang Yi ថា បើ​ចិន​ផ្គត់ផ្គង់​ឲ្យ​រុស្ស៊ី​មែន​នោះ ចិន​នឹង​ទទួល​រង​ផលវិបាក​ធ្ងន់ធ្ងរ​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំង​២​។ កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​ប្រធាន​ចារកម្ម​អាមេរិក CIA លោក Bill Burns បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​មួយ​ថា​ ចិន​កំពុង​ពិចារណា​បញ្ជូន​ជំនួយ​មិន​បម្រើ​ក្នុង​សង្គ្រាម​ឲ្យ​ទៅ​រុស្ស៊ី ដែល​ចិន​នៅតែ​ទាត់ចោល​ដដែលៗ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm