បក្ស​កុម្មុយនិស្ត​វៀតណាម​តែងតាំង​លោក Vo Van Thuong ជា​ប្រធានាធិបតី​ថ្មី

2023/03/02 07:21:44 pm        639

​វៀតណាម៖ ប្រភព​ព័ត៌មាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​តែងតាំង​លោក Vo Van Thuong ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស បន្ទាប់ពី​ការលាលែង​ពី​តំណែង​ដោយ​បង្ខំ​ភ្លាមៗ​នៅ​ក្នុង​ខែ​មករា​របស់​ប្រធានាធិបតី​មុន ជា​ផ្នែក​នៃ​យុទ្ធនា​ការ​ប្រឆាំង​អំពើពុករលួយ​ដ៏​ខ្លាំងក្លា​មួយ​។ ​

​លោក Thuong មាន​អាយុ ៥២​ឆ្នាំ​គឺជា​សមាជិក​វ័យក្មេង​បំផុត​នៃ​ការិយាល័យ​នយោបាយ​របស់​គណបក្ស ជា​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត​កំពូល​របស់​ប្រទេស ហើយ​ត្រូវ​បាន​គេ​ចាត់ទុកថា ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​អគ្គលេខាធិការ​លោក Nguyen Phu Trong ដែល​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​វៀតណាម​។​ ​ការតែងតាំង​លោក Thuong ដោយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស រក្សា​ការ​សម្រេច​កាលពី​ពេលមុន​ដោយ​ការិយាល័យ​នយោបាយ ហើយ​នឹង​ត្រូវការ​ការ​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ ដែល​ត្រូវ​បើក​សម័យប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ប្រធានាធិបតី​ក្នុង​ប្រទេស​វៀតណាម​មាន​តួនាទី​យ៉ាង​ច្រើន​ក្នុង​វិធាន​ផ្សេងៗ ប៉ុន្តែ​ស្ថិត​ក្នុងចំណោម​ឥស្សរជន​នយោ​បាយ​កំពូល​ទាំង៤ ​ក្នុង​ប្រទេស រួម​ជាមួយ​អគ្គលេខាធិការ​បក្ស នាយករដ្ឋមន្ត្រី និង​ប្រធាន​សភាជាតិ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm