មនី្ទរពេទ្យជាតិតេជោសន្តិភាព រៀបចំសម្ភារៈបរិក្ខារវេជ្ជសាស្រ្តរួចរាល់ ដើម្បីទទួលព្យាបាលជំងឺជូនកីឡាករ កីឡាការិនី

2023/03/02 07:48:43 pm        806

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ង៉ែត សុបញ្ញា នាយករងមនី្ទរពេទ្យ តំណាងលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរពេទ្យជាតិ តេជោសន្តិភាព បានរៀបចំសម្ភារៈបរិក្ខាវេជ្ជសាស្រ្តរួចរាល់ និងប្រកាសបើកដំណើរការទទួលព្យាបាលជំងឺជូនកីឡាករ កីឡាការិនី។

លោកវេជ្ជបណ្ឌិត ង៉ែត សុបញ្ញា បានបន្តថា សំណង់មនី្ទរពេទ្យជាតិ តេជោសន្តិភាព គិតត្រឹមថ្ងៃនេះ សម្រេចការសាងសង់បានជាង៧០% ហើយអ្វីដែលយើងកំពុងបន្តធ្វើយ៉ាងមមាញឹកនេះ គឺឋិតនៅ​អគារE ដែលរៀបចំជាកន្លែងសម្រាប់សង្រ្គោះបន្ទាន់ ផ្នែកវៈកាត់ជាចម្បង ​ហើយការងារជាទូទៅ​សម្រេច​បានប្រហែលជា៨០%។ ក្នុងអំឡុងពេលនេះ យើងក៏បានរៀបចំអគារH-3 ដើម្បីត្រៀម​ទទួល​កីឡាករ កីឡាការិនី ដែលមានបញ្ហាសុខភាព ​គ្រោះថ្នាក់ផ្សេងៗ ក្នុងអំឡុងពេល​ហ្វឹកហាត់ ឬក៏អំឡុង​ពេលប្រកួត​ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត។ ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត បានលើកឡើងទៀតថា ថ្នាក់ដឹកនាំមនី្ទរពេទ្យ បាន​ចាប់ផ្តើមរៀបចំដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ​សម្រាប់ទទួលព្យាបាលកីឡាករ កីឡាការិនី ​កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ដូច្នេះកាលពីម្សិលមិញ​យើងក៏មិនទាន់ទទួលអ្នក​ជំងឺដែលជាកីឡាករ កីឡាការិនីនៅឡើយទេ។ ប៉ុន្តែយើងបានរៀបចំកម្លាំងក្រុមការងារ​គ្រូពេទ្យរួច​ជាស្រេចគ្រប់ឯកទេស ព្រមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ដើម្បីជម្រុញដល់ការពិនិត្យ ព្យាបាល​ជំងឺជូនគាត់ផងដែរ។ និយាយដោយឡែកចំពោះព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម ២០២៣ នឹងចូលមកដល់នាថ្ងៃទី៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ យើងបានរៀបចំក្រុមការងារគ្រូពេទ្យពិសេសមួយក្រុម ដែលប្រចាំការរៀងរាល់ថ្ងៃ ដើម្បីជួយសម្របសម្រួលក្នុងការជួយសង្រ្គោះបឋម សង្រ្គោះបន្ទាន់ ដល់អ្នកជំងឺក្រុមកីឡាករ កីឡាការិនីទាន់ពេលវេលា។

ក្នុងនាមលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព ជាពិសេសថ្នាក់​ដឹកនាំ​ក្រសួងសុខាភិបាលទាំងអស់ លោកវេជ្ជបណ្ឌិត សូមគោរពថ្លែង​អំណរគុណដល់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ​ដ៏ខ្ពង់ខ្ពស់ បានរៀបចំមនី្ទរពេទ្យនេះឡើង ដើម្បីជួយសម្របសម្រួលដល់ក្រុមការងារគ្រូពេទ្យ ជាពិសេសជួយសម្រាលដល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសឋិត​ក្នុងដំណាក់កាលដែលយើងបានខិតខំប្រឹងប្រែងសម្រាប់ការការពារ ទប់ស្កាត់ជំងឺឆ្លង បើមាន​ហានិភ័យ​កើតឡើងនូវករណីជំងឺឆ្លងនានា ក៏យើងមានទីតាំងសម្រាប់ទទួលព្យាបាលជំងឺឆ្លង​កុំឲ្យ​មានបញ្ហាជួបប្រទះ នូវអ្វីដែលជាបទពិសោធន៍កន្លងមកក្នុងវិបតិ្តកូវីដ-១៩ ដែលយើងមិន​អាចរក​ទីតាំងពិតប្រាកដជូនប្រជាពលរដ្ឋដែលទទួលការឆ្លងជំងឺកូវីដ-១៩។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺជាឱកាសដ៏ល្អសម្រាប់បងប្អូនក្រុមកីឡាករ ​កីឡាការិនី ដែល​មានទីតាំងព្យាបាលជូនគាត់ពិតប្រាកដ ក្នុងអំឡុងពេលហ្វឹកហាត់ និងប្រកួត។ ដូច្នេះកីឡាករ កីឡាការិនី ​មានទីតាំងច្បាស់ ​តម្រង់ទិស និងដើម្បីមកទទួល​សេវាថែទាំព្យាបាលជំងឺនៅ​មនី្ទរពេទ្យជាតិ ​តេជោសន្តិភាព ដោយឥតគិតថ្លៃផងដែរ៕អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm