ក្រុមហ៊ុនផ្លូវល្បឿនលឿន ចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគម​ដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា

2023/03/02 09:16:56 pm        756

ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodian PPSHV Expressway Co,Ltd) នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា ស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីពិភាក្សាថ្លៃសេវា​លើផ្លូវ​ល្បឿនលឿនសម្រាប់រថយន្តដឹកអ្នកដំណើរ។

ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនផ្លូវល្បឿនលឿន និងសមាគមដឹងជញ្ជូនអ្នក​ដំណើរ​ផ្លូវគោក​កម្ពុជានេះ គឺបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួននាទីស្តីការក្រសួងសាធារណៈការ ​និងដឹកជញ្ជូន។

ថ្លែងនៅក្នុងកម្មវិធីខាងលើនេះ ​ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ​ការចុះអនុស្សរណៈ យោគយល់នេះ ​គឺដើម្បីធ្វើយ៉ាងណាឲ្យខាងភាគីក្រុមហ៊ុនផ្លូវល្បឿនលឿន និងសមាគមដឹកជញ្ជូន​អ្នកដំ ណើរឈ្នះទាំងអស់គ្នា ដោយពិភាក្សាក្នុងការបញ្ចុះតម្លៃនូវរថយន្តដែលបានរត់លើផ្លូវល្បឿន​លឿននេះ​ជាប្រចាំថ្ងៃនោះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ​ការចរចារគ្នារហូតឈានដល់ ការ​ចុះ​អនុស្សរណៈ​យោគយល់គ្នានេះ ​គឺពិតជាល្អក្នុងការលើកលែង ​និងអធ្យាស្រ័យចំពោះគ្នា ​និងគ្នា ខណៈក្រុមហ៊ុន​ដឹកជញ្ជូនអ្នកដំណើរបានធ្វើដំណើរក្នុងមួយថ្ងៃៗរាប់រយគ្រឿងនោះ។

បើតាមលោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ​បានឲ្យដឹងថា ក្រុម​ហ៊ុនផ្លូវល្បឿនលឿនបាន​បញ្ចុះតម្លៃសេវាដែលរត់លើផ្លូវល្បឿនលឿននេះ​តាមប្រភេទផ្សេងៗគ្នា ដោយក្នុងនោះរថយន្តប្រភេទB+Cពី៣០ដល់១០០ជើង ​ក្នុងមួយថ្ងៃបញ្ចុះតម្លៃ២៥ភាគរយ លើមួយរយភាគរយ, រថយន្តប្រភេទB+Cពីរ១០១គ្រឿងឡើង​ទៅ​ក្នុងមួយថ្ងៃបញ្ចុះតម្លៃ ៣០ភាគរយ​លើមួយរយភាគរយ។​ដោយឡែកសម្រាប់រថយន្តដែលខូចតាមផ្លូវ ក្រុមហ៊ុនផ្លូវល្បឿនលឿន​ក៏បាន​បញ្ចុះតម្លៃផងដែរ ​ដោយក្នុងនោះរថយន្តប្រភេទ B+Cពី៣០ដល់១០០ជើងក្នុងមួយថ្ងៃបញ្ចុះតម្លៃ​២៥​ភាគរយ​​លើមួយរយភាគរយ, ​រថយន្តប្រភេទ B+Cពីរ១០១គ្រឿងឡើងទៅក្នុងមួយថ្ងៃបញ្ចុះតម្លៃ ៣០ភាគរយ​លើមួយរយភាគរយ។

លោកបន្តថា យានយន្តសមាជិកសមាគមត្រូវមានក្នុងប្រព័ន្ធETC រថយន្តចាប់ពី​២០គ្រឿងទៅ ហ្វ្រីដុំETCត្រូវមានលុយមួយរយដុល្លារក្នុងធនាគារ៕អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        42
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm