ជំនួប G20 ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ជំរុញ​កុំ​ឲ្យ​យក​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ជា​ចំណាប់ខ្មាំង​

2023/03/02 10:13:16 pm        519

​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា​កំពុង​ស្វាគមន៍​អ្នកតំណាង​មកពី​ប្រទេស​ចំនួន​៤០ រួម​ទាំង​ប្រទេស​ពុំ​មែន​ជា​សមាជិក​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង ​២០ ឬ G20 និង​អង្គការ​ជាច្រើន​ចាប់ពី​ថ្ងៃ​ពុធ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ប្រទេស​ឥណ្ឌា​ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ G20 កំពុង​សង្ឃឹមថា នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ឯ​ជំនួប G20 ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​។​

​ខណៈ​ដែល​ការពិភាក្សា​អំពី​ជម្លោះ​យោធា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ទំនងជា​គ្រប​ដណ្ដប់​ព្រឹត្តិការណ៍​នេះ ក្រុម​អ្នក​ជំនាញ​ចិន​ជឿ​ថាវា​ក៏​ជា​ពេលវេលា​ដើម្បី​សាកល្បង​ ថា​តើ​ឥណ្ឌា​ពិតជា​អាច​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​ការពារ​វេទិកា​ពហុ​ជាតិ ​ដែល​រៀបចំ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ចំណាប់ខ្មាំង ​នៃ​ការ​ប្រឈម​ដាក់គ្នា​ខាង​ភូមិ​សាស្ត្រ​នយោបាយ​បាន ​ឬ​យ៉ាង​ណា។

ជា​កិច្ចប្រជុំ​មួយ​ក្នុងចំណោម​កិច្ចប្រជុំ G20 ដ៏​សំខាន់​បំផុត កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G20 កំពុង​ប្រព្រឹត្ត​ទៅ​ បន្ទាប់ពី​ការ​ប្រមូលផ្តុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារ​កណ្តាល​នៃ​ប្រទេស​សមាជិក G20 នៅ​ទីក្រុង Bengaluru បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ​ដោយ​សារ​តែ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​របស់​លោក​ខាងលិច​ដឹកនាំ​ដោយ​អាមេរិក​ជាមួយ​រុស្ស៊ី ដែល​ជា​ភាព​ស្រអាប់​លើ​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពហុភាគី ដែល​គួរ​តែ​មាន​គោលបំណង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់ ដូចជា​បញ្ហា​បំណុល និង​បម្រែបម្រួល​អាកាសធាតុ ហើយ​ថែមទាំង​ជួយ​សម្រួល​ដល់​ការ​ងើប​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​ផង​ដែរ​។​

​ប្រទេស​ឥណ្ឌា​រង​សម្ពាធ​កាន់​តែ​ខ្លាំង ខណៈ​ក្រុម​មន្ត្រី​ឥណ្ឌា​មួយ​ចំនួន​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា នៅ​ក្នុង​របាយការណ៍​ព័ត៌មាន​ថា ប្រទេស​នេះ​មិន​ចង់​ឲ្យ​វិបត្តិ​អ៊ុយ​ក្រែ​ន​គ្របដណ្ដប់​លើ​កិច្ច​ប្រជុំ​នេះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm