សម្ដេចតេជោ៖ ប្រធានបទ "យុវជន ដើម្បីវប្បធម៌ជាតិ" សម្រាប់ទិវាវប្បធម៌ជាតិ គឺស្របគ្រប់ដំណាក់កាល

2023/03/03 12:56:55 am        471

​ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២ខែមីនានេះ ដើម្បីប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនាលើកទី២៥ និងពិធីពិសារអាហារសាមគ្គី រវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករ សិល្បការិនី ប្រមាណ ៤ពាន់នាក់ មកពីគ្រប់មជ្ឈដ្ឋាននិងគ្រប់វ័យ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

​ទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំនេះ បានរៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ»ដូចឆ្នាំមុនៗ ដែរ ​គោលបំណងដើម្បីជំរុញឱ្យយុវជនចូលរួមយ៉ាងសកម្មថែមទៀត លើការថែរក្សាវប្បធម៌ជាតិ និងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបានបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។

បន្ទាប់ពីការបង្ហាញជូននូវសមិទ្ធផលសិល្បៈ ដែលរាជរដ្ឋាភិបាលបានខិតខំសម្រេចបាន និងការសំដែងជូនជាច្រើនទម្រង់នូវរបាំ សិល្បៈ វប្បធម៌ សៀក ចម្រៀង និងរបាយការណ៍ វឌ្ឍនភាព នៃវិស័យសិល្បៈដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ .សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយនឹងការកោតសរសើរដល់សិល្បករ សិល្បការិនី វីរៈសិល្បៈ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ សម្តេចបានគូសបញ្ជាក់ថា៖ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏មានសារៈសំខាន់១ ដើម្បីរំលឹក ដល់គុណូបការៈ បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយកម្លាំងចិត្ត និងអាយុជីវិតក្នុងការបង្កើតថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សំបូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុក មកដល់កូនចៅជំនាន់ក្រោយ។

ផ្អែកលើទស្សនៈទាននេះ ទិវាវប្បធម៌ជាតិត្រូវបានបង្កើតនិងរៀបចំឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ១៩៩៩ដែលផ្ដោតលើប្រធានបទផ្សេងៗគ្នាទៅតាមបរិការណ៍ និងអាទិភាពជាក់ស្ដែងរបស់កម្ពុជាពីមួយដំណាក់កាលទៅកាន់មួយដំណាក់កាល ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលមានតម្លៃសមស្របគ្រប់ជំនាន់អ្នកបន្តវេនត្រូវសម្រេចយកជារៀងរហូត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ យកថ្ងៃទី៣ខែមីនារៀងរាល់ឆ្នាំជាថ្ងៃបើកទិវាវប្បធម៌ជាតិដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នស្របតាមគោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm