ប្តី​ចិត្ត​អប្រិយ​បាញ់ប្រហារ​ប្រពន្ធ​ដែលមាន​ផ្ទៃពោះ ​៤​ខែ ស្លាប់​ក្នុង​ថ្លុកឈាម នៅក្នុង​បុរី​ពិភពថ្មី​៣

2023/03/03 01:57:04 am        486

​​ភ្នំពេញ៖ អំពើ​ឃាតកម្ម​មួយ​ដែល​បុរស​ជា​ប្តី​ចិត្ត​អប្រិយ បាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន បណ្តាលអោយ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​បំផុត នៅ​ចំណុច​ផ្ទះ​លេខ​១៦៨ ក្នុង​បុរី​ពិភពថ្មី​៣ ស្ថិតក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដែល​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង ​១៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២៣​នេះ​។

​ស្ត្រី​ជា​ជនរងគ្រោះ មានឈ្មោះ មៃ គ​ន្ធា អាយុ​ ៣៤​ឆ្នាំ មុខរបរ​បើក​សាឡ​ន​។ រូបនាង​ស្លាប់ទៅ​ទាំង​កំពុងមាន​ផ្ទៃពោះ​៤​ខែ​ផងដែរ​។ នាង និង​ប្តី ( ប្តី​ក្រោយ ) ទើបតែ​បង់​រំ​លោះ​ផ្ទះកើតហេតុ​ជាមួយ​ខាង​បុរី ហើយ​ស្នាក់​នៅតែ​ ២​នាក់ បាន​៣​ខែ​ប៉ុណ្ណោះ​។​

យោងតាម​ប្រភពព័ត៌មាន នៅ​មុនពេល​កើតហេតុ អោយដឹងថា ដំបូង​ឡើយ​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បានខ​ល​ទំនាក់ទំនង​ទូរស័ព្ទ​ពី​ស្រុកកំណើត​មក ដោយមាន​ការ ប៉ុន្តែ​ជនរងគ្រោះ​មិន​ទទួល​ទូរស័ព្ទ​សោះ ទើប​សាច់ញាតិ​បាន​ទាក់ទង​ពឹង​អាស្រ័យ​ទៅ​អ្នកជិតខាង​របស់​ជន​រងគ្រោះ​អោយទៅជួយ​មើល​ផង ព្រោះ​គាត់​មានការ​។ បន្ទាប់មកអ្នកជិតខាង​បាន​ដើរទៅ​ស្រែកហៅ​ដែរ ប៉ុន្តែ​មិនមាន​អ្នក​ឆ្លើយតប​សោះ ទើប​អ្នកជិតខាង​សម្រេច​ទៅ​ហៅ​សន្តិសុខ​បុរី អោយជួយ​ចូលទៅ​មើល​ក្នុងផ្ទះ​។

​ភ្លាមនោះ សន្តិសុខ​បុរី​បាន​ទៅដល់ ហើយ​បាន​ដើរចូល​ទៅក្នុង​ផ្ទះ​ខាងលើ​ជាមួយ​អ្នកជិតខាង ព្រោះ​ផ្ទះ​មិនមាន​ចាក់សោរ​។ លុះ​ដើរចូល​ទៅដល់​ក្នុង​ហើយ នៅតែ​មិនឃើញ​មាន​មនុស្ស ហើយ​ស្រែកហៅ​ខ្លាំងៗ​ក៏​មិនមាន​អ្នកឆ្លើយ ពួកគេ​ក៏បាន​សម្រេចចិត្ត​នាំគ្នា​ចូលទៅ​មើល​ក្នុង​បន្ទប់​សម្រាក ក៏​ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​តែម្តងទៅ​។

ក្រោយ​ប្រទះឃើញ​ដូច​នោះ ខាង​សន្តិសុខ​បុរី បាន​ទាក់​ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច្ច័យ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ជុំវិញ​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ផងដែរ។

ជុំវិញ​អំពើ​ឃាតកម្ម​ខាងលើ​នេះដែរ លោក​វរសេនីយ៍ទោ ជាង ហុក​សែ អធិការរង​ទទួល​ផែន​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់ BTV តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃខែ​ខាងលើ អោយដឹងថា ៖ ករណីនេះ គឺ​បុរស​ជា​ប្តី​ជា​អ្នកបាញ់​សម្លាញ់​ប្រពន្ធ​ខ្លួនឯង​ប្រាកដ​មែន ហើយ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​ប្រទះឃើញ​មាន​គ្រាប់​កាំ​ទុះ​មួយ​គ្រាប់។ លោក​អធិការរង បន្តថា យ៉ាងណាមិញ លោក​នៅ​មិនទាន់​ដឹងថា ករណីនេះ​មានការ​ផ្ទុះអាវុធ​ចំនួន​ប៉ុន្មាន​គ្រាប់​នៅឡើយ​នោះទេ ខ​ណៈ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ​កំពុងធ្វើការ​ពិនិត្យ​វិ​ច្ច័​យ​តាម​ជំនាញ។ ហើយ​កម្លាំង​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ក្នុងការ​តាម​ចាប់​បុរស​ជា​ប្តី។

ជុំវិញ​ករណី​ខាងលើ​នេះដែរ នៅ​មិនទាន់មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់បាន​ថា ផ្តើមចេញពី​ករណី​អ្វី​នោះទេ​ដែល​ឈាន​អោយ​ប្តី​ចិត្ត​អប្រិយ​ហ៊ាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ​យ៉ាង​ដូច្នោះ​នោះ ហើយ​គេ​ក៏​នៅ​មិនទាន់​ដឹងថា បុរស​ជា​ប្តី​រូបនោះ មាន​តួនាទី​ជា​អ្វី​ដែរ ដែលមាន​កាំភ្លើង​ប្រើប្រាស់៕ អត្ថបទ៖ លី​ហេង​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm