ក្រុម​ជម្រើស​ជាតិ​វ៉ូ​វី​ណា​ម​គ្រោង​ស្នើ NOCC ទៅ​បោះ​ជំរំ​ហាត់​នៅ​វៀតណាម​ត្រៀម​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ​

2021/04/28 06:12:59 pm        140

​​វ៉ូ​វី​ណា​ម​៖ ក្រុម​ជម្រើស​ជាតិ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ត្រៀម​សំណើ​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ដើម្បី​ស្នើសុំ​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម ក្នុង​ការ​ចេញទៅ​បោះ​ជំរំ​ហ្វឹកហាត់នៅ​ប្រទេស​វៀតណាម នា​អំឡុង​ខែ​មិថុនា​ខាងមុខនេះដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​-​កីឡា​ការិនី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នា​ចុង​ឆ្នាំ​២០២១ នេះនៅ​ទីក្រុង​ហាណូយ។​

​ឯកឧត្តម អ៊ូ រតនា អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់​ថា អំឡុង​ពេល​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ នេះ បាន​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ របស់​ក្រុម​ជម្រើស​ជាតិ ព្រោះ​កីឡា​វ៉ូ​វី​ណា​មទាមទារ​ឲ្យ​មានការ​ហ្វឹកហាត់​ជុំគ្នា តែ​ដោយ​គោរព​តាម​វិធានការ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល សហព័ន្ធ​បាន​តម្រូវ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ និង​កន្លែង​មាន​សុវត្ថិភាព​រៀងៗ​ខ្លួន។​ ​ប៉ុន្តែ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ជម្រើស​ជាតិ សហព័ន្ធ​បាន​ត្រៀម​សំណើ​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ស្នើសុំ​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម ក្នុង​ការ​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ទៅ​ហ្វឹកហាត់​មុននា​អំឡុង​ខែមិថុនា​ខាងមុខ ដើម្បី​ពង្រឹង​គុណ​ផល​របស់​កីឡាករ​-​កីឡា​ការិនី​ម្នាក់​ឲ្យ​កាន់តែ​មុត​ស្រួច និង​កាន់តែ​ជឿជាក់​ក្នុងការ​ប្រកួតប្រជែង​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុង​ឆ្នាំនេះ ។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា ដោយសារ​កីឡា​វ៉ូ​វី​ណា​មបាន​ខកខាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ៣​លើក​មក​ហើយ ពោលគឺ​ស៊ី​ហ្គេមឆ្នាំ​២០១៥ នៅ​សិង្ហ​បុរី​, ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន ដូច្នេះ​សម្រាប់​ការ​ដាក់​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ក្នុង​ស៊ី​ហ្គេម​ឆ្នាំនេះគឺជា​ឱកាស​ស្វែងរក​មេដាយ​ជូន​ជាតិ​ឡើងវិញ ហើយ​កីឡាករ​-​កីឡា​ការិនីក៏បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​នេះ​ដែរ។​ ​គួរ​បញ្ជាក់​ថា កីឡា​វ៉ូ​វី​ណា​មគឺជា​ប្រភេទ​កីឡា​ដ៏​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ដែល​ធ្លាប់​ដណ្ដើម​មេដាយ​អន្តរជាតិ​ជាច្រើន ជាក់ស្ដែង​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ចុងក្រោយ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០១៣ នៅ​មី​យ៉ាន់​ម៉ា ពួកគេ​បាន​ដណ្ដើម​មេដាយ​មាស ២, ប្រាក់ ១ និង​សំរឹទ្ធ ៧ ជូន​ជាតិ។ លើស​ពី​នេះ ក្រុម​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាក៏​ធ្លាប់​ដណ្ដើម​មេដាយ​កម្រិត​ទ្វីប និង​ពិភពលោក​ជាច្រើន​ផង​ដែរ ពិសេស​ការ​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោកកាលពី​ឆ្នាំ​២០១៩ ក្នុងនាម​ម្ចាស់ផ្ទះ ក្រុម​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាដណ្ដើម​បាន​មេដាយ​មាស ៩, ប្រាក់ ១០ និង​សំរឹទ្ធ ១២​គ្រឿង​ឯណោះ៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        150
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        150
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm