កម្លាំងអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជួញដូរសត្វព្រៃយ៉ាងសកម្មចំនួន២នាក់

2023/03/03 04:44:59 am        201

មណ្ឌលគិរី៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរីបានបង្ក្រាបករណីជួញដូរសត្វព្រៃ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅរសៀលថ្ងៃទី០២ ខែមិនាឆ្នាំ២០២៣ នៅចំណុចផ្ទះក្រហម ក្នុងភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ត្រី ហែម បូណារ៉ែល បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ពណ៌សំបកឪឡឹក ស្លាក់លេខភ្នំពេញ2G 9297 ដែលធ្វើសកម្មភាពដឹកសត្វព្រៃជាប្រចាំជាយូរមកហើយ សមត្ថកិច្ចបានដាក់បណ្ដាញស្រាវជ្រាវឃ្លាំមើលជាច្រើនថ្ងៃ ទើបចាប់បាននៅរសៀលថ្ងៃទី០២មិនានេះ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសត្វ សំពោចចំនួន០៥ក្បាល ឃាត់បានមេខ្លោងជួញដូរសត្វព្រៃបានចំនួន២នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរម្នាក់។

ជនសង្ស័យខាងលើមាន ឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ និងមេខ្លោងឈ្មួញសត្វជនជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ ។ វត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម សត្វសំពោចចំនួន០៥ក្បាល និងរថយន្ត០១គ្រឿង។

បច្ចុប្បន្នវត្ថុតាង និងមនុស្ស បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនិតិវិធី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm