រុស្ស៊ី​ផ្អាក​សន្ធិសញ្ញា​នុយក្លេអ៊ែរ ​ព្រោះ​អាមេរិក​ប្រើ​ជា​លេស​ជួយ​អ៊ុយ​ក្រែ​ន​ ហើយ​ថា​ខ្លួន​នឹង​មិន​សាក​ល្បង​នុយក្លេអ៊ែរ​មុន​ឡើយ​

2023/03/03 04:49:57 pm        367

​រុស្ស៊ី៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២​មីនា​ថា សហរដ្ឋ​អាមេរិក​បង្ខំ​ឲ្យ​ទីក្រុង Moscow ផ្អាក​ការចូលរួម​របស់​ខ្លួន​ក្នុង​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ New START ព្រោះ​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រើប្រាស់​សន្ធិសញ្ញា​នេះ ​ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ទីតាំង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី។

លោក​ថា រុស្ស៊ី​នឹង​មិន​សាកល្បង​ឧបករណ៍​នុយក្លេអ៊ែរ​មុនគេ​ឡើយ ​ក្រោយ​ការ​ផ្អាក​សន្ធិសញ្ញា​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក​។​ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​បេសកកម្ម​រុស្ស៊ី​ក្នុង​ទីក្រុង​ហ្សឺ​ណែវ បន្ទាប់ពី​សន្និសីទ​សារព័ត៌មានស្ដីពី​ការ​មិន​រីកសាយ​អាវុធ លោក Ryabkov បាន​និយាយថា ទីក្រុង Moscow នឹង​មិន​សាកល្បង​អាវុធ​ឡើយ ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីនតោន​មិន​សាកល្បង​ដែរ​នោះ ប៉ុន្តែ​ថា រុស្ស៊ី​នៅតែ​ត្រៀម​ជានិច្ច​ក្រែង​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​។ លោក Ryabkov ក៏បាន​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​ផ្ដល់​របាយការណ៍​ចារកម្ម​ ស្ដីពី​ទីតាំង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន ដើម្បី​ឲ្យ​ពួកគេ​ងាយ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​។​

​កាលពី​ខែ​ធ្នូ មូលដ្ឋាន​ទ័ពអាកាស Engels​ របស់​រុស្ស៊ី​នៅ​ជិត​ទីក្រុង Saratov ដែល​ជា​មូលដ្ឋាន​របស់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ ដែល​មាន​សមត្ថភាព​វាយប្រហារ​ដោយ​នុយក្លេអ៊ែរ និង​ចម្ងាយ​ប្រមាណ ៦០០​គីឡូម៉ែត្រ​ពី​ដែន​ដី​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​។ អ៊ុយ​ក្រែ​នពុំបាន​អះអាង​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នោះ​ឡើយ ​ប៉ុន្តែ​បាន​សាទរ​ការ​វាយប្រហារ​នោះ​។ លោក Ryabkov និយាយ​ថា សហរដ្ឋអាមេរិក និង​ទីក្រុង Kyiv អាចបញ្ចប់​​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​នៅ​ថ្ងៃស្អែក ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ត្រូវ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        8
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm