បាល់ទាត់៖ ការសម្រេចចិត្តផ្លាស់ប្តូររូបមន្តថ្មីមកប្រើប្រាស់រូបមន្តចាស់មួយពូល ៤ក្រុមនៅ World Cup 2026 គ្រោងប្រកាសផ្លូវការដោយ FIFA ក្នុងខែនេះ។
ព្រឹត្តិការណ៍ World Cup 2026 នៅទឹកដីសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកដែលមាន ៤៨ក្រុមចូលរួមលើកដំបូងនោះ ដំបូងឡើងត្រូវបាន FIFA ចង់បែងចែងពូលឱ្យមាន ១៦ពូលក្នុងមួយពូលមាន ៣ក្រុម។ តែក្រោយពីព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតាចុងឆ្នាំមុន នៅពេលពូលមួយចំនួនមានភាពតានតឹង និងទាក់ទាញខ្លាំងនៅប្រកួតចុងក្រោយធ្វើឱ្យ FIFA ពិចារណាឡើងវិញ។ ការសម្រេចផ្លាស់ប្តូរត្រលប់មកប្រកួតមូលពូលមាន ៤ក្រុមវិញ អាចនឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែមីនាក្នុងសមាជគណៈកម្មាធិការប្រតិបត្តិរបស់ FIFA នៅប្រទេស Rwanda៕
អត្ថបទ៖នាង សុភាវុធ