កម្ពុជាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចឲ្យខ្លាំងក្លា

2023/03/03 06:14:43 pm        371

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លើកឡើងថា កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមាន ប្រាក់ឈ្នូលសមរម្យ, ស្តងដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ ​និងជំរុញការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគបៃតង ​ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុលើកឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Sebastian Eckardt មន្រ្តីជាន់ខ្ពស់ WB ទទួលបន្ទុកកិច្ចការម៉ាក្រូសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក​ និងលោកស្រី Maryam Salim នាយិកាគ្រប់គ្រងWB ប្រចាំកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ថា កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ ត្រូវបានព្យាការថា អាចនឹងសម្រេចបានក្នុងអត្រាខ្ពស់​ជាងរំពឹងទុកកាលពីពេលកន្លងទៅ ក្នុងអត្រា ៥,៦% ហើយការព្យាករណ៍នេះ ក៏មានកម្រិតប្រហាក់ប្រហែលទៅនឹងការវាយតម្លៃចុងក្រោយរបស់ដៃគូអភិវឌ្ឍន៍នានាផងដែរ។

កំណើននេះ ដោយសារការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម ត្រូវបាន​រំពឹងថា នឹងបន្តមានកំណើន ល្អ ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ ​ជាពិសេសតម្រូវការពីទីផ្សារចិន ដែលទើបតែបានបើកប្រទេសឡើងវិញ និងអាចបំពេញបន្ថែមការនាំ ចេញផលិតផលកាត់ដេរ ដែលមាននិន្នាការថមថយ។

ឯកឧត្តម បានបន្តថា ជាទស្សនវិស័យ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ, កម្ពុជាមានភាព​ចាំបាច់ក្នុងការទាក់ ទាញ នូវការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារ​ដែលមានប្រាក់ឈ្នូលសមរម្យ, ស្តងដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ និងជំរុញការធ្វើពិពិធកម្ម​ក្នុងសេដ្ឋកិច្ច ។

កន្លងមក កម្ពុជាបានធ្វើកិច្ចការនេះជាច្រើនរួចមកហើយ ដូចជាការអនុវត្តច្បាប់វិនិយោគថ្មីជាដើម។ ទន្ទឹមនេះ ការដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាង លាងលុយ​កខ្វក់ ដោយអង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ក៏នឹងជួយ​ទាក់ទាញការវិនិយោគ ពីក្រៅប្រទេសបន្ថែមទៀតផងដែរ ហើយកម្ពុជានៅមានលំហរច្រើន​នៅ​ឡើយ ដើម្បីជំរុញការអនុវត្តសកម្មភាព ឱ្យបានល្អជាងនេះ ដើម្បីអាចទាក់ទាញការវិនិយោគពីក្រៅ ដែលមានគុណភាពឱ្យបានច្រើន ពិសេសនៅក្នុងការបរិការណ៍ការផ្លាស់ប្តូទីតាំងវិនិយោគ ក្នុងតំបន់៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm