សហគ្រាសផ្នែកវេចខ្ចប់ និងកែច្នៃក្នុងស្រុក កំពុងងើបឡើងល្អប្រសើរជាងឆ្នាំមុន

2023/03/03 06:18:39 pm        354

ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងឆ្នាំ ២០២៣ នេះ សកម្មភាពរបស់សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងងើបឡើងកាន់តែល្អប្រសើរ នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ជាពិសេសការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ និងមានកំណើនកាន់តែល្អប្រសើរថែមទៀត។

លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រើប្រាស់ប្រចាំថ្ងៃ ប្រជាពលរដ្ឋ ត្រូវការទំនិញដែលមានអនាម័យ និងមាន​គុណភាព ដើម្បីសុខុមាលភាពសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។ ស្របពេលបរិបទកំពុងរីកចម្រើននេះដែរ សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា កំពុងបង្កើននូវ​ការផលិត និងវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

លោកជំទាវ បន្តថា ក្នុងឆ្នាំ ២០២២ បន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញ សកម្មភាពនៅក្នុងខ្សែ​ច្រវ៉ាក់ផលិត និងការលក់ដូរនៅតាមទីផ្សារ មានកំណើនគួរឲ្យកត់សម្គាល់ ។ ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះវិញ លោកជំទាវ មានការរំពឹងថា សហគ្រាសវេចខ្ចប់ និងកែច្នៃនៅកម្ពុជា និងមានសកម្មភាពកាន់តែមមាញឹកជាងមុន។

ជុំវិញវិស័យសហគ្រាសធុនតូច និងមធ្យមនេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​បានបង្ហាញឲ្យដឹងថា​ គិតត្រឹមបំណាច់ឆ្នាំ ២០២២ មូលដ្ឋានសហគ្រាស និងសិប្បកម្ម ដែលបានចុះបញ្ជីនៅក្រសួង ​បានបង្កើតថ្មីមានចំនួន ១ ២២៩ មូលដ្ឋាន និងបង្កើតការងារថ្មី​បានចំនួនជាង ២ ម៉ឺនកន្លែង និងមានករណីបិតទ្វារ មានចំនួន ៤៩០ ក្នុងនោះបើគិតសរុប កម្ពុជា​មាន​ចំនួនសហគ្រាសជាង ៤៣ ពាន់មូលដ្ឋាន និងមានពលកម្មសរុប ជាង ៤៥ ម៉ឺនកន្លែង ។

ទាក់ទងវិស័យយសហគ្រាសធុនតូច​ និងមធ្យមនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនប្រើប្រាស់ស្លាកសញ្ញាមានគុណភាពលើផលិតផល មានចំនួន ១៤០ មុខផងដែរ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm