អ្នកជំនាញកំពុងមមាញឹកផលិតស្គរសិប្បនិម្មិតចំនួនបួនរយត្រៀម ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម

2023/03/03 08:44:53 pm        408

ភ្នំពេញ៖ បច្ចុប្បន្ន អ្នកជំនាញ កំពុងមមាញឹកផលិតស្គរសិប្បនិម្មិត ចំនួនបួនរយ សម្រាប់ហាត់សម មុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ​ដែលនឹងចូលមកដល់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី០៣ ខែមីនា នេះ លោក ជុំ ប្រសើរ អ្នកជំនាញធ្វើឧបករណ៍ ភ្លេងបុរាណ បានឱ្យដឹងថា ដោយមានការ​អនុញ្ញាត​ពីក្រសួងវប្បធម៌​ សិប្បកម្ម របស់លោក ត្រូវ​ផលិតស្គរ សិប្បនិម្មិត ចំនួនបួនរយ ​សម្រាប់ហាត់សម្តែងទស្សនីយភាពផ្សេងៗ ត្រៀមពិធីបើក​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅពេលខាងមុខនេះ ។

ស្គរចំនួន៤០០នេះ ចែកចេញជា៥ប្រភេទ រួមមាន ស្គរជ័យ ស្គរឆៃយ៉ាំ ស្គរមុខពីរ ស្គរដៃ និងស្គរអាប៉េ។ តាមការគ្រោងទុក ស្គរទាំងអស់នេះ ​នឹងធ្វើរួចរាល់នៅដើមខែមេសា ។

តាមការគ្រោងទុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបង្ហាញទស្សនីយភាព ចំនួន៥ នៅក្នុងពិធី បើកព្រឹត្តិការណ៍ស៊ីហ្គេម ​លើកទី៣២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។

ទស្សនីយភាពទាំងនោះ រួមមាន ការកកើតទឹកដីប្រទេសកម្ពុជា ​ភាពរុងរឿងនាសម័យអង្គរ ស្នាម​ញញឹមខ្មែរ អនាគតកម្ពុជា​ និងសហគមន៍ ​ជោគវាសនាតែមួយ​ ដែលមានសិល្បៈករ-សិល្បៈការិនី​ចូលរួមសម្តែង ចំនួនជាង៣ពាន់នាក់ ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ ដំបូង នឹងចាប់ផ្តើមពីថ្ងៃទី៥ ​ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡា៣៦ប្រភេទ​ ចែកចេញ ជា៥៨១វិញ្ញាសា ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នេះ ​ប្រទេសកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍​កីឡា​អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ដែលចាប់ផ្តើមពីថ្ងៃទី៣​ ដល់ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២៣ ដោយមាន​ការប្រកួត កីឡា ចំនួន១៣ប្រភេទ មានចំនួនជាង១០០វិញ្ញាសា ។

ប្រទេសកម្ពុជា ​អាចរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិទាំង២នេះបាន ​គឺដោយសារការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន​ ដែលបានដឹកនាំ​ប្រទេសជាតិឱ្យមានសុខសន្តិភាព ពេញបរិបូរ ​មានសមត្ថភាព ​និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm