អាជ្ញាធខេត្តតាកែវ សម្រេចបិទរោងចក្រមួយកន្លែង នៅស្រុកបាទី បន្ទាប់ពីរកឃើញជាតិចិន២នាក់ និងកម្មករខ្មែរម្នាក់វិជ្ជមានកូវីដ១៩

2021/04/28 12:22:33 pm        219


តាកែវ ៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែ មេសា នេះ បានសម្រេចបិទរោងចក្រដេកាបូប មួយកន្លែងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមន្រ្តីសុខាភិបាលបានរកឃើញជនជាតិចិនពីរនាក់ និងកម្មករខ្មែរម្នាក់ដែលបំរើការនៅរោងចក្រនោះផ្ទុកវិជ្ជមានជំងឺកូវីដ១៩។

បើយោងតាមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានឲ្យដឹងថា ​មន្រ្តីសុខាភិបាលបានធ្វើតេស្តលើជនជាតិចិន២នាក់ ដែលបំរើការនៅរោងចក្រមួយខាងលើបន្ទាប់ពីពួកគេមានអាការៈក្អក់ និងក្ដៅខ្លួន ហើយលទ្ធផលចេញមកគឺពួកគេវិជ្ជមានជំងឺកូវីដ១៩ទាំង២នាក់ ហើយបច្ចុប្បន្នអ្នកជំងឺជនជាតិចិនទាំង២នាក់ ត្រូវដាក់អោយព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី ។

លោកប្រធានមន្ទីរសុខាភិបាល បានបន្តថា ដោយឡែករោងចក្រដែលពួកគេបំរើការត្រូវបានអាជ្ញាធខេត្តសម្រេចបិតជាបណ្ដោះអាសន្ន ហើយកម្មករចំនួនជាង៧០០នាក់ដែលបំរើការនៅរោងចក្រនោះ ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ហើយអាជ្ញាធរក៏ ​បានធ្វើការណែនាំដល់បងប្អូនកម្មករ​ទាំងអស់អោយ​ធ្វើចត្តាឡីស័ក​អោយបានត្រឹមត្រូវផងដែរ។

លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ នឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ​បានថ្លែងថា រោងចក្រនេះ ផលិតកាបូប មានកម្មករចំនួនជាង៧រយនាក់ ហើយបច្ចុប្បន្នរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន៣នាក់ ក្នុងនោះជនជាតិចិន២នាក់ ​និងកម្មករខ្មែរម្នាក់ ហើយនៅថ្ងៃនេះ​មន្រ្តី​សុខាភិបាល​បានសំណាកកម្មករបានចំនួនជាង៧០នាក់​ទៅធ្វើតេស្ត​ ដោយឡែករោងចក្រត្រូវបានបិទជាបណ្ដោះអាសន្ន៕


ដោយ៖គុជ វិភាគ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm