មន្រ្តីជំនាញ៖បច្ចេកវិទ្យាបានជួយកែលម្អសេវាសាធារណៈតាមក្រសួង-ស្ថាប័នសាធារណៈមានប្រសិទ្ធភាពជាងមុន

2023/03/04 02:36:18 am        183

ភ្នំពេញ ៖ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃ​ក្រសួង​មុខងារ​សាធារណៈ តំណាងឯកឧត្តមរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៣ខែមីនានេះ បានអញ្ជើញចូលរួម​ជាអធិបតីភាព​ក្នុងពិធីបិទសន្និសីទរដ្ឋបាលអន្តរជាតិ សម្រាប់ឆ្នាំ២០២៣ ស្ដីពី«បរិវត្តកម្មរដ្ឋបាលសាធារណៈ ក្នុងបរិការណ៍នៃ​ការផ្លាស់ប្ដូរសង្គមសេដ្ឋកិច្ច» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិនៅនៅសណ្ឋាគារ SUN & MOON Riverside និងតាមប្រព័ន្ធអនឡាញ (Microsoft Team)។

នៅក្នុងឱកាសនោះ ឯកឧត្តម យក់ ប៊ុនណា បានថ្លែងថា សន្និសីទនេះត្រូវបានរៀបចំ​ឡើងក្នុងគោលបំណង​សំខាន់​ក្នុងការ​ផ្តល់ឱកាសក្នុងការចែករំលែកអំពីការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នកម្ពុជា និងក្រសួង-ស្ថាប័នបារាំង ក្នុងការងារកែ​ទម្រង់រដ្ឋ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ទៅនឹងការផ្លាស់ប្តូរ​សង្គម​សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីផលប៉ះពាល់ពីការគម្រាមកំហែង​មួយចំនួនដូច​ជាវិបត្តិសុខភាពពី​ជម្ងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្សី-អ៊ុយក្រែន និងតម្រូវការដែលចេះតែកើនឡើងទៅៗរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ឯកឧត្តមបន្តថា បច្ចុប្បន្ន បច្ចេកវិទ្យាបានជួយកែលម្អសេវាសាធារណៈ​នៅតាមក្រសួង-ស្ថាប័ន​សាធារណៈ​ ធ្វើឱ្យសេវា​មានភាពរហ័ស និងមានប្រសិទ្ធភាពជាងមុនគៀកនឹងប្រជាពលរដ្ឋ។ ហើយការគ្រប់គ្រងរដ្ឋបាល​សាធារណៈប្រទេសបារាំងជាបទពិសោធន៍មួយដែលប្រទេសកម្ពុជាអាចពិចារណាយកគំរូតាមនាពេលអនាគត។

ជាការកត់សំគាល់ អង្គសន្និសីទរយៈពេលពីរថ្ងៃនេះ គឺជាវេទិកាមួយដ៏សំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្ត្រីថ្នាក់គ្រប់គ្រង ដែលមានតួនាទីជាអ្នករៀបចំគោលនយោបាយ អ្នកវិភាគគោលនយោបាយ និងអ្នកសិក្សាស្រាវជ្រាវ ទាំងប្រទេសកម្ពុជានិងប្រទេសបារាំង ចូលរួមចែករំលែកបទពិសោធន៍ ការវិភាគ ក៏ដូចជាបញ្ហាប្រឈម និងឱកាស ព្រមទាំងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីគោលបំណងរួម គឺការ​ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបារាំងនិងកម្ពុជា លើទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាលទាំងពីរប្រទេស ព្រមទាំងស្វែងរកយុទ្ធសាស្ត្រដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត ៕ អត្ថបទ៖ទូច សោភ័ណ ​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        58
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm