រថយន្តកុងតឺន័រដឹកថ្នាំបាញ់ម៉ូស បើកលឿនជ្រុលទៅបុករថយន្ត ២គ្រឿងទៀត បង្កជាការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

2023/03/04 04:58:18 pm        796

កណ្តាល ៖ រថយន្តកុងតឺន័រធុនធំមួយគ្រឿង ដឹកស្តុកពេញទៅដោយថ្នាំបាញ់ម៉ូស ដែលបើកបរ​ដោយបុរស​មិន​ស្គាល់អត្តសញ្ញាណម្នាក់ បានបើកលឿនមិនប្រយ័ត្ន បណ្តាលអោយរេចង្កូត​ជ្រុល​ទៅបុក​នឹងរថយន្ត ២គ្រឿងផ្សេងដែលកំពុងចតលើដងផ្លូវ បណ្តាលអោយក្រឡាប់ នឹងផ្ទុះ​កំប៉ុង​ថ្នាំ​បាញ់​ម៉ូស បង្កជាការឆាបឆេះ រហូតមាន​ជាអណ្តាត​ភ្លើង​ឆេះ​រថយន្ត​ទាំង ៣​គ្រឿងយ៉ាង​សន្ធោ​សន្ធៅ​តែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី០៤ ខែមិនា ឆ្នាំ២០២៣ នចំណុចទល់មុខផ្សារគគីរ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង​ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រថយន្តរងគ្រោះទាំង ០២គ្រឿងក្នុងគ្រោះថ្នាក់ខាងលើ មួយ​គ្រឿង​​​ជា​រថយន្តកុងតឺន័រធុនធំ​ដូចគ្នា និងមួយគ្រឿងទៀត ជារថយន្តកាមរី ។

យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះទាំង២គ្រឿង ដោយ​​ក្នុងនោះរថយន្តកាមរីត្រូវម្ចាស់ចតទុកចោលនៅដងផ្លូវ ហើយរថយន្តកុងតឺន័រ​បាន​ទៅ​ឈប់​ចត​ក្បែរ​រថយន្តកាមរី ដោយអ្នកបើកបរគាត់ដើរទៅហូបបបរមុខផ្សារ ។

លុះដល់វេលាកើតហេតុ ស្រាប់តែមាន​រថយន្តកុងតឺន័រធុនធំ​មួយគ្រឿង​ទៀត​ដែល​នៅ​ខាង​ក្នុង​ទូរ​សណ្តោង​ខា​ងក្រោយរថយន្ត គឺមានដឹកស្តុកពេញទៅដោយថ្នាំបាញ់ម៉ូស ដែលធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុងទិសដៅពីកើតទៅលិច ពោលពីកៀនស្វាយចូលទៅភ្នំពេញ និង​ក្នុង​ល្បឿន​លឿនផងដែរ ។ ដោយអ្នកបើកបរកង្វះការប្រុងប្រយ័ត្ន រថយន្តក៏បាន​រេចង្កូត​ទៅ​បុក​ផ្ទប់​នឹង​រថយន្ត ០២គ្រឿងខាងលើដែលនៅចតលើដងផ្លូវ បណ្តាលអោយគៀបជាប់គ្នា ហើយរថយន្ត​បង្ក​ត្រូវ​ក្រឡាប់​ផ្ញារជើង ។ ហើយរំពេចនោះដែរ កំប៉ុងថ្នាំ​បាញ់​ម៉ូស​នៅ​ក្នុង​ទូរ​សណ្តោង​ក៏​​បាន​ផ្ទុះ បង្កជាអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តងទៅ។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលថ្នាក់ខេត្ត ក្រោម​ការ​ដឹកនាំ​ចុះ​បញ្ជា​ផ្ទាល់ ដោយលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្ត រួមទាំងរថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​របស់ខេត្ត និងជាច្រើនគ្រឿងបន្ថែមទៀត ដែលមកពីស្នងការរាជធានីភ្នំពេញ បាន​ចុះ​អ​ន្តរាគមន៍ដល់ទីតាំងខាងលើ នឹងបានជួយបាញ់ទឹកពន្លត់ការឆាបឆេះ ជៀសវៀង​មាន​ការ​រាល​ដាល​ចូល​ទៅ​កា​ន់លំនៅឋានពលរដ្ឋក្បែរនោះ ព្រោះតែការឆាបឆេះ មានលក្ខណះផ្ទុះខ្លាំង ។

ក្រោយការជួយអន្តរាគមន៍ក្នុងរយៈពេលប្រមាណជិត ៤ម៉ោង ទើប​កម្លាំង​សមត្ថកិច្ច​ចម្រុះ​អាច​ពន្លត់​ការ​ឆាបឆេះ​ខាងលើនេះបាន ពោលគឺចាប់តាំងពីវេលាកើតហេតុ រហូតដល់ម៉ោង៣ និង​៥០​នាទី​​ទាបភ្លឺថ្ងៃខែដដែល ដោយរថយន្តទាំង០៣គ្រឿង គឺត្រូវអណ្តាតភ្លើងឆាបឆេះអស់ហ្មត់​ទាំង​ស្រុង សល់​តែគ្រោងឆ្អឹងប៉ុណ្ណោះ ។

នៅក្នុងការឆាបឆេះខាងលើនេះដែរ ក្រុមសមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យសរុបរួមគ្នាអស់២០គ្រឿង ក្នុងការគ្រប់គ្រងការឆាបឆេះខាងលើនេះដែរ ។ ក្នុ​ង​នោះ​ដែរ មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ប៉ុន្តែអណ្តាតភ្លើង បាន​ឆាប​ឆេះ​បំផ្លាញយ៉ាបផ្ទះបងប្អូនពលរដ្ឋនៅជាប់នោះចំនួន០៦ផ្ទះ និងយ៉ាប ក៏ដូច​ជា​រោង​របស់​បងប្អូន​អាជីវករលក់ដូរ មួយចំនួនទៀតផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្នុងករណីខាងលើនេះដែរ ក្រោយការកើតមានរឿងហេតុភ្លាមៗ បុរសជា​អ្ន​ក​បើកបររថយន្តបង្ក បានរត់គេចខ្លួមបាត់ស្រមោលសូន្យពីកន្លែងកើតហេតុតែម្តង៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        9
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm