រដ្ឋបាលរាជធានីភ្នំពេញ សម្រេចសិក្សាដាក់សាឡាងឆ្លងពីកោះនរា ទៅជ្រោយចង្វារ និងសម្រេចជាគោលការណ៍ ៤ ចំណុចទៀត ដើម្បីរំដោះការកកស្ទះតំបន់ច្បារអំពៅ និងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស

2023/03/04 06:43:52 pm        1.4 K

ភ្នំពេញ ៖ បន្ទាប់ពីមានការ​កក​ស្ទះច​រាចរ​ណ៍​ខ្លាំង​នៅ​បរិវេណ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ មក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បី​រក​ដំណោះ​ស្រាយ ហើយមកដល់ពេលនេះដំណោះស្រាយចំនួន ៥ ត្រូវបាន​រដ្ឋបាល​រាជ​ធានី​ដាក់​ចេញ​ ដើម្បី​អនុវត្ត​។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំបន្ទាន់មួយនៅសាលារាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

លទ្ធផលនៃកិច្ចប្រជុំបន្ទាន់នោះ គឺរដ្ឋបាលរាជ​ធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​ក្រុម​ហ៊ុន​សាងស​ង់​ធ្វើ​ការបង្រួម​របង​ហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរ​ចរាចរណ៍​បាន​ធំ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និង​អាជ្ញាធរ​ពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​ពេល​ចរាចរណ៍មមាញឹក។

រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់​ធ្វើការតាំងលក់ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ទាំងនោះ ចំណែកបងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវឈប់ចតលើទ្រូងផ្លូវឡើយ ហើយ​សមត្ថកិច្ច​នឹង​ធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធាន​ការ​រដ្ឋបាល​ចំពោះ​អ្នក​ដែល​នៅ​តែ​ប្រើ​ប្រាស់​ចិញ្ចើមផ្លូវធ្វើការលក់ដូរ។

ចំពោះផ្លូវទឹកវិញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ធ្វើ​ការ​សិក្សាដាក់សាឡាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមក​តំប​ន់​ជ្រោយ​ចង្វារ ត្រង់សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះ​មក​កោះពេជ្រ​ដែល​មានបច្ចុប្បន្ន។ នៅពេលវេលាចរាចរណ៍មមាញឹក ប្រជាពលរដ្ឋដែលមានលទ្ធភាព និង​ចេះ​ប្រើប្រាស់ APP GOOGLE MAPS មេត្តាប្រើប្រាស់​ជា​ជំនួយ​ក្នុង​ការ​ពិនិត្យ​មើល​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេល​ឃើញ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ សូមប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។

រដ្ឋបាលរាជធានីភ្នំពេញ ក៏សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ការដ្ឋាន​សាង​សង់​ស្ពានអាកាសព្រះមុនីវង្ស យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ពេល​ដំណើរការការដ្ឋានសាងសង់ស្ពានខាងលើ ហើយនៅពេល​ដែល​ការដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ព្រះ​មុនីវង្សរួចរាល់ជាស្ថាពរ នឹងអាចដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍នៅ​តំបន់​នេះ​បាន​ទាំង​ស្រុង​ដូចស្ពានអាកាសចោមចៅជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        63
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        45
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm