ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ព័ត៌មាន សំខាន់ៗ សាលាក្ដី​ខ្មែរក្រហម​បើក​ជំនុំជម្រះ​លើ​សំណុំរឿង​០០៤​វគ្គ​២

2021/04/27 09:59:58 am        32

​ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី​១៩ ដល់ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​ជំនុំជម្រះ​លើ​សំណុំរឿង ០០៤​វគ្គ​២​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់ អ​.​វ​.​ត​.​ក ដែល​គេ​ស្គាល់​ជាទូទៅ​ថា សាលាក្ដី​ខ្មែរក្រហម​ចេញ​នៅ​ថ្ងៃទី​៣ ខែមិថុនា​។​

​សវន​ការ​លើ​សំណុំរឿង​០០៤​វគ្គ​២​នេះ គឺ​ដើម្បី​ស្ដាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង មុនពេល​ដែល អង្គ​បុ​រេ​ជំនុំជម្រះ​ចេញ​សាលដីកា​លើ​បណ្ដឹងឧទ្ធរណ៍​។​

​សំណុំរឿង​០០៤​វគ្គ​២ ផ្ដោតលើ​ជនសង្ស័យ​ឈ្មោះ អោ អាន ធ្លាប់មាន​នាទី​ជា​អនុ​លេខា​ភូមិភាគ​កណ្ដាល និង​ជា​លេខា​តំបន់​៤១ នៃ​អតីត​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​គេ​ស្គាល់​ជាទូទៅ​ថា របប ខ្មែរក្រហម​។​

​ជនសង្ស័យ​រូបនេះ ត្រូវបាន​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​, ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​កន្លងមក​អតីត​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ នួន ជា និង​ខៀវ សំផន ធ្លាប់​ត្រូវបាន​ចៅក្រម នៃ អ​.​វ​.​ត​.​ក សម្រេច​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​។ ចំពោះ​អតីត​ប្រធាន​មន្ទីរឃុំឃាំង​ស​–២១ ដែល​គេ​ស្គាល់​ជាទូទៅ​ថា គុក​ទួលស្លែង គឺ​កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច ក៏ត្រូវ​បាន​ចៅក្រម​នៃ អ​.​វ​.​ត​.​ក សម្រេច​ដាក់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ផងដែរ​។​

​សំណុំរឿង​០០៤​វគ្គ​២ ត្រូវ​បានដាក់​បណ្ដឹងឧទ្ធរណ៍​ដោយ​សហ​ព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​។ បណ្ដឹងឧទ្ធរណ៍​នេះ ក៏ត្រូវ​បាន​សហ​មេធាវី​ការពារ​ក្ដី​ជន​ត្រូវ​ចោទ​ដាក់​បណ្ដឹង​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ប្រឆាំងនឹង​ដីកា​ដំណោះស្រាយ ឬ​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ ដែល​ចេញ​ដោយ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ និង​បណ្ដឹងឧទ្ធរណ៍​ដែល​ដាក់ ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ប្រឆាំងនឹង​ដីកា​លើកលែង​ចោទ ប្រកាន់​ជន​ត្រូវ​ចោទ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ផងដែរ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm