តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង៖ «ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ»

2023/03/04 06:49:21 pm        341

កំពង់ឆ្នាំង៖ នៅក្នុងទិវាសិទ្ធិនារី ០៨ មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ច​អភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវ កែរ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានជំរុញអោយ​យុវជន​ជំនាន់​ក្រោយ​ខិតខំ​ថែ​រក្សា​យ៉ាង​ម៉ត់ចត់ នូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ជាមួយ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោកជំទាវបានបន្តថា ឆ្លើយតបនឹងប្រធានបទនេះ យើងត្រូវរួមគ្នាបន្តលើកកម្ពស់ និងជំរុញ​ការ​អនុវត្ត​គោល​នយោបាយពង្រឹង សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលចាត់ទុក ស្រ្តីជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ និងការងារបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យ ក្នុង​ការ​ធានា​បាននូវចីរភាព នៃសុខសន្តិភាព និងពន្លឿន ល្បឿននៃកិច្ចអភិវឌ្ឍជាតិ ជាពិសេសក្នុង​យុគ​សម័យ​ឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។ ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់ និងការ​ពង្រឹង​សម​ភាព​យេន​ឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តី និងក្មេង​ស្រី​គ្រប់​រូប​ទទួល​បាន​សមភាព​នៅ​ក្នុ​ង​គ្រប់ទិដ្ឋភាព ទៅនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធិ ចូល​រួម​ដោយស្មើភាព ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបាន ជាមួយបុរស ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ និងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកប ដោយ​សុខុមាល​ភាព។

ការលើកកម្ពស់សេដ្ឋកិច្ចដែលគិតគូរសុខុមាលភាព ដោយផ្តោតការទទួលស្គាល់ និងឆ្លើយ​តប​នឹង​ការ ថែទាំមិនមានប្រាក់កម្រៃ រួមទាំងការងារដែលផ្តោតលើការថែរក្សាសុខុមាលភាពសង្គម និង​ការ​បង្កើន​ការវិនិយោគសាធារណៈលើវិស័យនេះ គឺជាសក្តានុពលថ្មីដ៏សំខាន់មួយ សម្រាប់​ការ​ឈាន​ទៅ​សម្រេច​សមភាពយេនឌ័រផង និង​ដើម្បី​ពង្រីក​វិសាលភាព នៃ​សេដ្ឋកិច្ច​ដែល​គិតគូរ​ទៅ​លើ​សុខុមាលភាពសង្គមផង៕ អត្ថបទ៖ ហុង វាស្នា


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm