ILO៖ កម្មករនិយោជិតជាង ៣លាននាក់ បានស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ការងារ និង​ជំងឺវិជ្ជាជីវៈ

2023/03/04 08:04:08 pm        749

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា យោង​តាម​របាយ​ការណ៍​របស់អង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ជារៀងរាល់ឆ្នាំ​មាន​កម្មករ​និយោជិត​ចំនួនប្រមាណជាង ៣លាននាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និង​កម្មករនិយោជិត ៣៧៤លាននាក់បន្ថែមទៀត ទទួលរងពីគ្រោះថ្នាក់ការងារ ប៉ុន្តែ​មិន​បាត់បង់​ជីវិត​។

ឯកឧត្តម ចាប ឬទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​ពិធី​បើក​សិក្ខា​សាលា​ត្រីភាគី ស្តីពីការពិនិត្យសម្រេចលើផែនការមេ លើកទី៣ ស្ដីពីសុវត្ថិភាព និង​សុខភាព​ការងារ ឆ្នាំ២០២៣-២០២៧ កាលពីរសៀលថ្ងៃទី៣ ខែមីនាកន្លងទៅ បានមានប្រសាសន៍ថា សុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដ៏សំខាន់នៅគ្រប់កន្លែងការងារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេសក្រសួងការងារ ដែលជាសេនាធិការ យកចិត្តទុកដាក់យ៉ាងខ្លាំង និង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បទដ្ឋានការងារស្នូលរបស់អង្គការអន្តរជាតិខាងការងារ។ ឯកឧត្តមបន្តថា ដោយសារ​តែ​បញ្ហា​ទាំង​នេះ គឺធ្វើឲ្យមានតម្រូវការចាំបាច់កាន់តែខ្លាំងឡើងៗ ក្នុងការបញ្ជ្រាប ចំណេះដឹង និង​វិធានការ​ផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ទៅក្នុងការអប់រំទូទៅសម្រាប់មនុស្សគ្រប់គ្នា មុនពេលពួកគេចូលទៅក្នុងពិភពការងារ និងបន្តការងារពេញមួយជីវិតរបស់ពួកគេ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការបញ្ចូលចំណេះដឹងស្តីពីសុវត្ថិភាព និង​សុខ​ភាព​ការងារ ទៅក្នុងការអប់រំទូទៅ និងទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ គឺអាចជួយ​កសាង​អនាគត​កម្មករ​ជំនាន់​ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពល្អជាងមុន។ ការ​លើក​កម្ពស់​ការ​សិក្សា​ពេញ​មួយ​ជីវិតអំពីសុវត្ថិភាព និងសុខភាពការងារ អាចជួយកម្មករ និងនិយោជកឱ្យស្វែងយល់ និង​សម្រប​ខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហា​និភ័យ​ទាក់​ទង​នឹង​ការងារ​ជាប់​លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពពេញមួយជីវិតការងារ គឺជាការងារចាំបាច់។

នៅ​ក្នុង​អង្គសិក្ខាសាលានេះដែរ លោក ហារុហ៊ីរ៉ូ ចូណូ (Haruhiro Jono) តំណាង​អង្គការ​អន្តរជាតិ​ការងារ បានសារទរចំពោះដំណើរការនៃការរៀបចំផែនការមេលើកទី៣នេះ ប្រកប​ដោយ​អន្តរកម្ម ដោយ​មាន​កិច្ច​សន្ទនា​សង្គម​ច្បាស់​លាស់​ពី​គ្រប់​ដៃគូរ​ពាក់ព័ន្ធ​ និង​មាន​ការ​ចូលរួម​ផ្តល់​ធាតុ​ចូល។ លោកបន្ថែមថា អង្គការអន្តរជាតិខាងការងារ ក៏នៅបន្តគាំទ្រនិងដំណើរការ ការអនុវត្ត​ផែន​ការ​មេ លើកទី៣ តទៅមុខទៀត។

ពាក់ព័ន្ធការ​រៀបចំសិក្ខាសាលាត្រីភាគីខាងលើនេះ ឯកឧត្តមទន្តបណ្ឌិត ឡេង តុង ទីប្រឹក្សាអម​ក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថា មានសិក្ខាកាមចូលរួមសរុបចំនួន ៥០នាក់ ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និយោជក និយោជិត និងអង្គការនានា។ គោល​បំណង​សំខាន់​ នៃ​សិក្ខាសាលានេះ គឺជាឱកាសដែលអ្នកចូលរួមទាំងអស់ ជួយពិនិត្យ​ផ្ទៀងផ្ទាត់​លើ​សកម្មភាព​លំអិត ស្ថាប័នដឹកនាំនិងសហការ ការប៉ាន់ប្រមាណថវិកាចំណាយ និង​សូចនាករ​ធាតុ​ចេញ​ ដែលជាសេចក្តីព្រាងលទ្ធផលនៃសិក្ខាសាលាកន្លងមក ដើម្បីធ្វើសុពលភាព និង​បញ្ចប់​ផែនការ​មេ លើកទី៣ ស្តីពី សុវត្ថិភាព និងសុខភាពការងារ៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm