កីឡា​អេឡិចត្រូនិក​រក​ឃើញ​បេក្ខភាព​ត្រៀម​ស៊ី​ហ្គេម ២​វិញ្ញាសា​ទៀត​

2023/03/06 05:01:58 pm        190

កីឡា​អេឡិចត្រូនិក៖ ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបានបញ្ចប់ ​ការប្រកួត​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ ឬ​ Road To Sea Games 32nd ​ឆ្នាំ​២០២៣ ហើយ ក្រោយ​រក​ឃើញ​បេក្ខភាព​ក្រុម​ជើងឯក ២​វិញ្ញាសា​ទៀតរួមមាន​វិញ្ញាសា​ VALORANT ​និង​វិញ្ញាសា​ WILD RIFT ​ដែល​ទើប​បញ្ចប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។

​សម្រាប់​វិញ្ញាសា​ VALORANT ​គឺ​ក្រុម​ AG E-Sports ​បាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​ D-ROAR ​ក្នុង​លទ្ធផល ៣-០ គ្រា​ដែល​វិញ្ញាសា​ WILD RIFT ​គឺ​ក្រុម​ Team Max ​បាន​គ្រង​ជើងឯក បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្នុងជំនួប​ដ៏​ស្វិតស្វាញ​លើ​ក្រុម​ Anxiety Crew ​ដោយ​លទ្ធផល ៣-១។​ ​លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា បេក្ខភាព​ជើងឯក​ទាំង ២ក្រុមសុទ្ធ​តែមាន​សមត្ថភាព តែ​ដើម្បី​ប្រាកដ​ក្រុម​ណា ឬ​កីឡាករ​ណាខ្លះនឹង​ទទួលបាន​ឱកាស​តំណាង​​លេង​ស៊ី​ហ្គេម ពួកគេ​ត្រូវ​ឆ្លងកាត់​ការប្រកួត​ Pre-Sea Games ​មួយ​ជាមុនសិនដែល​គ្រោង​ធ្វើឡើង​នាពេល​ឆាប់ៗ​ខាងមុខ។​​

​ដោយឡែក​លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុន​ T.Y Media ​ដែល​ចូលរួម​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​សម្ដែង​សេចក្ដី​រីករាយដែល​ការប្រកួត​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ បានបញ្ចប់​ដោយ​រលូន និង​មានការ​ចូលរួម​ច្រើន​ពី​កីឡាករ​-​កីឡាការិនី ក៏ដូចជា​ក្រុមកីឡា​អេឡិចត្រូនិក​កម្ពុ​ជា។ តាមរយៈ​នេះលោក​រំពឹងថានឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នាពេលខាងមុខ។​ ​សូមបញ្ជាក់ថា សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក្នុងនាម​ម្ចាស់ផ្ទះ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបានកំណត់​វិញ្ញាសា​ចំនួន ៩ ដាក់​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ ពោលគឺ​ក្រៅពី​វិញ្ញាសា​ក្រុម​ VALORANT ​និង​វិញ្ញាសា​ក្រុម​ WILD RIFT ​គឺមាន​វិញ្ញាសា​ AK2 ​ក្រុម និង​ឯកត្តជន​, PUBG Mobile ​ក្រុម និង​ឯកត្តជន​, Mobile Legends: Bang Bang ​ក្រុម​បុរស និង​ក្រុម​នារី និង​វិញ្ញាសា​ Cross Fire ​ជា​ក្រុម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        11
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        84
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm