ក្មេងប្រុស​ជនជាតិ​ស៊ី​រី​ម្នាក់​សម្រេច​ក្តី​ស្រមៃ​ជួប​ជាមួយ Cristiano Ronaldo

2023/03/06 05:38:45 pm        104

​បាល់ទាត់៖ ​ក្មេងប្រុស​ជនជាតិ​ស៊ី​រី​ម្នាក់​បានសម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ ក្នុងការ​ប៉ុនប៉ង​ជួប​ជាមួយ​និមិត្តរូប​របស់​ខ្លួន​គឺ​កីឡាករ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo​។​

​​Nabil Saeed ដែលជា​ក្មេងប្រុស​ម្នាក់​ក្នុងចំណោម​អ្នករងគ្រោះ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ទួ​ក​គី និង​ស៊ី​រីបានបង្ហាញ​វីដេអូ​ខ្លី​នៅ​បណ្តាញ​សង្គម​កាលពី​ខែកុម្ភៈ​ ក្រោយពី​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​គំនរ​អគារ​ត្រូវ​សង្កត់​ពី​លើ ដោយនិយាយ​ថា​ចង់​ជួប​មុខ​ម្ចាស់​ជ័យលាភី Ballon D’Or, Cristiano Ronaldo ផ្ទាល់​។ ​ចុង​សប្តាហ៍​កន្លងទៅ Nabil Saeed ត្រូវបាន​អញ្ជើញ​មក​ទស្សនា​ការប្រកួត​ផ្ទាល់​របស់ Al Nassr នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អបអរ​ជ័យជំនះ​របស់ Al Nassr លើ Al Batin ៣-១ នៅ​ក្របខណ្ឌ Saudi Pro League​។

​​Nabil Saeed បាន​និយាយថា គេ​ស្ទើរតែ​មិន​ជឿ​ភ្នែក​របស់គេ​បានឃើញ Ronaldo ផ្ទាល់ និង​នៅតែ​គិតថា​គេ​កំពុង​នៅក្នុង​សុ​បិ​ន្ត​នៅឡើយ​។ ​សូមបញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច​កម្រិត ៧.៨រិច​ឆ្ទ័​រ​នៅ​ទួ​ក​គី និង​ស៊ី​រី​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ៥០,០០០នាក់​ដែល​ក្នុងនោះ​មាន​ប្រមាណ ៥៩០០នាក់​នៅ​ស៊ី​រី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm