នគរបាល និង​ក្រុម​បាតុករ​បន្ត​ប៉ះទង្គិច​នៅ​ទីក្រុង​អា​តែ​ន ក្រោយ​រថភ្លើង​បុក​គ្នា​សម្លាប់​មនុស្ស​ជិត​ ៦០​នាក់

2023/03/06 06:07:08 pm        353

​ក្រិក៖ ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​រវាង​នគរបាល និង​ក្រុមបាតុករ​នៅ​កណ្ដាល​រដ្ឋធានី​អា​តែ​ន ប្រទេស​ក្រិ​កកាលពី​ថ្ងៃអាទិត្យ ទី​៥​មីនា ក្នុង​ការតវ៉ា​ជា​បន្តបន្ទាប់​បង្កឡើង​ដោយ​និស្សិត​ និង​បុគ្គលិក​ស្ថានីយ​រថភ្លើង​រាប់​ពាន់​នាក់ ទាក់ទង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​ដ៏​សាហាវ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ក្រិ​ក​។

​នគរបាល​បាន​ឆ្លើយតប​ដោយ​ការ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ និង​គ្រាប់​បែកផ្សែង​ទៅលើ​ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម ​ដែល​បាន​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាល​បង្ក្រាប​កុបកម្ម រួម​ទាំង​គ្រាប់បែក​ភ្លើង មុន​ពេល​បំបែក​ជួរ​ទៅកាន់​តាម​ដង​ផ្លូវ​នានា​ក្បែរ​នោះ​។​ ការ​ប៉ះទង្គិច​នានា​ក៏បាន​កើតឡើង​ផង​ដែរ​កាលពី​ថ្ងៃ​សុក្រ​រវាង​នគរបាល​ និង​ក្រុម​អ្នក​តវ៉ា​។ ​មនុស្ស​យ៉ាង​ហោចណាស់​ ៥៧​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​កាលពី​ថ្ងៃ​អង្គារ ​ទី​២៨ ​ខែ​កុម្ភៈ នៅ​ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ដឹក​មនុស្ស​ជាង ​៣៥០​នាក់​បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថភ្លើង​ដឹកទំនិញ​ នៅ​លើ​ផ្លូវ​ដូចគ្នា​នៅ​កណ្ដាល​ប្រទេស​ក្រិ​ក​។

​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ នៅ​ទូទាំង​ប្រទេស​មាន​និស្សិត បុគ្គលិក​ស្ថានីយ​រថភ្លើង និង​ក្រុម​ឆ្វេង​និយម​ប្រមាណ ១​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ក្នុង​ទីលាន​ចតុរង្គ​អា​តែ​ន​កាលពី​ថ្ងៃអាទិត្យ ដើម្បី​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​ការបាត់បង់​អាយុជីវិត និង​ទាមទារ​ឲ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ប្រសើរ​ជាង​នេះ​នៅ​លើ​បណ្ដាញ​ផ្លូវ​រថភ្លើង និង​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ចំពោះ​ការ​ព្រងើយ​កន្តើយ​នឹង​សុវត្ថិភាព​ផ្លូវដែក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        203
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm