​កូរ៉េខាងជើង​និយាយ​ថា អង្គការសហប្រជាជាតិ​គួរតែ​ទាមទារ​ឲ្យ​បញ្ច​ប់សមយុទ្ធ​យោធា​កូរ៉េខាងត្បូង​-​អាមេរិក​

2023/03/06 06:49:48 pm        185

​កូរ៉េខាងជើង៖ ក្រសួងការបរទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ បាន​អំពាវនាវ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ទាមទារ​ឲ្យ​បញ្ឈប់​ភ្លាមៗ នូវ​សមយុទ្ធ​យោធា​រួមគ្នា​ដោយ​កូរ៉េខាងត្បូង ​និង​សហរដ្ឋអាមេរិក ដោយ​និយាយថា ប្រទេស​ទាំង​២ ​នេះ​កំពុង​ដុត​បញ្ឆេះ​ភាព​តានតឹង​អាច​ធ្វើ​ឲ្យ​ការ​គំរាម​កំហែង​នេះ​គ្រប់គ្រង​លែង​បាន​។

​លោក Kim Son Gyong អនុរដ្ឋមន្ត្រី​ការបរទេស​សម្រាប់​អង្គការ​អន្តរជាតិ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA ថា សម​យុទ្ធ និង​វោហារសាស្ត្រ​ពី​សម្ព័ន្ធមិត្ត​ពួកគេ​ទាំងនោះ​ គឺជា​ការ​បង្កើន​កម្រិត​នៃ​ការ​ប្រឈម​ដាក់គ្នា​ដោយ​គ្មាន​ទំនួល​ខុសត្រូវ។ ក្រុម​មន្ត្រី​មកពី​ប្រទេស​ទាំង​២ ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងនឹង​ធ្វើ​សមយុទ្ធ​រយៈពេល​ជាង ​១០​ថ្ងៃ​នៃ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ខែមីនា​នេះ រួមទាំង​សម​យុទ្ធ​ដែនអាកាស ដែនទឹក ​និង​ដីគោក។ សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងបាន​និយាយថា សមយុទ្ធ​ទាំងនេះ​គឺជា​ការការពារ​ខ្លួនឯង និង​ជា​រឿង​ចាំបាច់​ត្រូវធ្វើ ​ដើម្បី​ប្រឆាំង​រាល់​ការគំរាមកំហែង​ពី​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​ និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើងដែល​ត្រូវបាន​ហាមប្រាម​ ដោយ​សេចក្ដីសម្រេច​របស់​ក្រុប​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។

​កាលពី​ថ្ងៃ​សៅរ៍ កូរ៉េខាងជើង​បាន​ស្ដីបន្ទោស​សហរដ្ឋអាមេរិកចំពោះ​អ្វីដែល​ខ្លួន​និយាយថា ជាការ​ដួលរលំ​នៃ​ប្រព័ន្ធគ្រប់គ្រង​អាវុធ​អន្តរជាតិ ហើយ​ថា​អាវុធ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង គឺ​គ្រាន់តែ​ជាការ​ឆ្លើយតប​ដើម្បី​ធានា​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​តំបន់​ប៉ុណ្ណោះ​។​ ​លោក Kim និយាយថា អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិត្រូវតែ​ជំរុញ​ឲ្យ​ខ្លាំង​ដល់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ឲ្យ​បញ្ឈប់​ការអត្ថាធិប្បាយ​បង្ករឿង​ និង​សមយុទ្ធ​យោធា​រួមគ្នា​របស់​​ពួកគេ​ជាបន្ទាន់​។ លោក​ថា ​វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​អង្គការសហប្រជាជាតិស្ងៀមស្ងាត់ ​ចំពោះ​សមយុទ្ធ​ទាំងនោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm       
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm