សម្ដេចតេជោ ហ៊ុន សែន៖ «កម្ពុជាបានឆ្លងកាត់វាល៣ដ៏លំបាកដូច្នេះត្រូវរក្សាឱ្យបាននូវសន្ដិភាព»

2023/03/06 08:05:18 pm        242

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវវាល៣ ដែលជាទុក្ខលំបាកបំផុតជាប្រវត្តិសាស្រ្ដ ក្នុងនោះមាន ទី១ វាលសង្គ្រាម, ទី២ វាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លានប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ និងវាលទី៣ គឺជំងឺដង្កាត់ដែលកម្ពុជាកំពុងហែលឆ្លង ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសសម្ដេចអញ្ជើញ​ជា​អធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ​និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ ពាន់នាក់ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ ​នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានដាស់តឿនដល់អ្នកដទៃ ​ពិសេសបរទេស កុំធ្វើសកម្មភាពណាមួយ​ដែល​ធ្វើឱ្យ​កម្ពុជាកើតឡើងនូវសង្គ្រាមដែលជាទុក្ខលំបាកបែបនេះដល់កម្ពុជាឡើងវិញឱ្យសោះ។ សម្ដេចតេបញ្ជាក់ថា កម្ពុជាមិនអត់ឱនដល់សកម្មភាពណាមួយដែលបំផ្លាញកម្ពុជាឡើង។ សម្ដេចសង្ឃឹមថា ក្រុមប្រទេសដែលធ្វើកម្មភាពគាំទ្រឱ្យមានសង្គ្រាមនៅកម្ពុជា​នា​ពេលកន្លង​មក​នោះ នឹងមិនដុតកម្លោចជួយដល់ក្រុមប្រឆាំងរហូតឈាន​ទៅ​បង្កើត​បដិវត្ដន៍ពណ៌​នៅកម្ពុជាម្ដង​ទៀតនោះទេ ពីព្រោះប្រទេសកម្ពុជាបានរងការឈឺចាប់ខ្លាំងណាស់​ជាមួយសង្រ្គាមនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលខ្មែរស្លាប់ ពួកបរទេសទាំងនោះ មិនបានមកស្លាប់​ជាមួយខ្មែរនោះទេ ប៉ុន្ដែនៅពេលខ្មែរមានសន្ដិភាព ពួកគេបែរជាមកខ្វល់ខ្វាយជាមួយកម្ពុជា​ទៅវិញ។ ដូច្នេះសម្ដេចតេជោ សង្ឃឹមថា អ្នកទាំងនោះនឹងមិនបង្ករសង្គ្រាមលើកទី៣​នៅ​កម្ពុជានោះទេ។

សម្ដេចតេបញ្ជាក់ថា អ្នកទាំងនោះ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែពួកអ្នកទាំងនោះបែរ​ជា​គាំទ្រ​សង្គ្រាមទៅវិញ។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមបរទេសទាំងនោះ សូម្បីតែរឿងកំពង់​ផែ​សមុទ្ររាម បែរជាក្លាយទៅជាកង្វល់របស់ពួកគេ ដោយពួកគេ​បានបង្ហាញនៅភាព​អសន្ដិសុខ​របស់ខ្លួន ប៉ុន្ដែពួកគេមិនដែលខ្វល់ពីកម្ពុជានៅអំឡុងពេលរងគ្រោះដោយសារសង្គ្រាមឡើយ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm