សម្តេចតេជោជំរុញបង្កើនការដាំដុះ ដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុក និងនាំចេញ

2023/03/06 08:29:00 pm        429

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញការបង្កបង្កើនផល ដើម្បីធានា​បានសន្តិសុខស្បៀងក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេស​កាន់តែច្រើន​ ដោយការដាំដុះលើដំណាំសក្តានុពល រួមមានស្រូវ ដំឡូងមី និងបន្លែជាដើម ត្រូវគិតគូដល់​សុខភាពរបស់អ្នកប្រើប្រាស់​ តាមរយៈការប្រើប្រាស់ជីក្នុងកម្រិតសមស្រប ឬជី​ធម្មជាតិ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ ​និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី​សរុបជិត​២ពាន់នាក់ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា កម្ពុជា នៅសល់​ស្រូវ​ប្រមាណ៦តោន ឬស្មើនឹងអង្ករ ៤លានតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ ដោយមិនទាន់គិត​ពីស្បៀងដទៃទៀត ​ដូចជាដំឡូងមី ឬពោតជាដើម។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ ​ដល់ការបង្កបង្កើនផលរបស់កសិករ ​ដែលបានជួយ ឱ្យកម្ពុជា មាន​ស្បៀងគ្រប់គ្រងដូចសព្វថ្ងៃ ​ងើបចេញពីប្រទេស​ដែលធ្លាប់ខ្វះស្បៀង គាំទ្រ​ដោយប្រព័ន្ធ​ស្រោចស្រព​​មានកាន់តែច្រើន​ អនុញ្ញាត​ឱ្យកសិករ បង្កបង្កើនផលលើសពីមួយដងក្នុងមួយរដូវ។

សម្តេចតេជោ មានប្រសាសន៍ថា៖ “ឥឡូវនេះ កំពុងតែគិតអំពីសុវត្ថិភាពនៃអ្នកប្រើប្រាស់ គ្រប់ផ្នែក​ទាំងអស់​ត្រូវគិតលើសុវត្ថិភាពនៃអ្នកប្រប្រាស់ដែលជាចំណុចត្រូវយកចិត្តទុកដាក់ ជាមួយនឹងការ​ផលិតដោយមិនប្រើជីគីមីហួសជ្រុល​ ប៉ុន្តែលើកទឹកចិត្តឱ្យផលិតដោយជីសរីរាង្គ ដែលវាធានា​ដល់សុខភាពប្រជាជនយើង។ យើងកំពុងគិតដល់ធានាសន្តិសុខស្បៀងផង​ និងធានាដល់សុត្ថិភាព និង​សុខភាពនៃអ្នកប្រើប្រាស់ផងដែរ”។

សូមបញ្ជាក់ថា កម្ពុជា បាននាំចេញ​​កសិផលចំនួន ៧,៦២ ​លានតោនក្នុងរយៈពេល ១០ ខែទៅ​ទីផ្សារ​ក្រៅប្រទេស​។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលសំខាន់ៗ​ដែលកម្ពុជានាំចេញ​រួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច ជាដើម៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm