រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ពិភាក្សាលើការរៀបចំយុទ្ធសាស្រ្តវិស័យដឹកជញ្ជូន និងការវិនិយោគ

2023/03/06 08:44:43 pm        421

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍ ចាប់ផ្តើមពិភាក្សាជំនួយបច្ចេកទេស លើការរៀបចំ​ផែនការ​​យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនសាធារណៈ ដើម្បីប្រសិទ្ធភាពនៃមធ្យោបាយ​ដឹកជញ្ជូន និងផែនការ តភ្ជាប់នៃគម្រោងវិនិយោគលើមធ្យោបាយដឹកជញ្ជូនផ្សេងៗ។

លោក Daisuke Mizusawa មន្រ្តីជំនាញការជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកឡើងក្នុងជំនួប នៅថ្ងៃទី៦ ខែកុម្ភៈ ជាមួយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអម​នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា គោលបំណងនៃការ​សិក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅ​ក្នុងទីក្រុង គឺដើម្បីដោះស្រាយបញ្ហាការកក ស្ទះចរាចរណ៍ និងប្រសិទ្ធភាពនៃមធ្យោបាយដឹក​ជញ្ជូននៅរាជធានីភ្នំពេញ ​ដោយការសិក្សានេះធ្វើឡើងក្រោមក្របខ័ណ្ឌហិរញ្ញប្បទាន ជំនួយ បច្ចេកទេសរបស់ជប៉ុន គ្រប់គ្រងដោយ ADB និងកម្មវិធីភាពជាដៃគូ MobiliseYourCity របស់ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ។

លោក Daisuke Mizusawa លោកបន្តថា​ តាមការសិក្សាបានបង្ហាញនូវលទ្ធភាពនៃជម្រើសមួយចំនួន សម្រាប់​ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ​និងតម្រូវការវិនិយោគលើគម្រោង​ប្រព័ន្ធដឹកជញ្ជូន​សាធារណៈតាមរថយន្តក្រុងផងដែរ។ បញ្ហានេះក្រុមបេសកម្ម របស់ ADB ក៏បានស្នើសុំមតិណែនាំ​ជាយុទ្ធសាស្រ្ត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដើម្បីជំរុញការសិក្សា ​អាចឆ្លើយតបចំគោលដៅ និងដោះស្រាយបានចំៗ។

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត បានស្វាគមន៍ចំពោះជំនួយបច្ចេកទេស​ដ៏មានសារៈសំខាន់នេះ នៅក្នុង​បរិការណ៍ដែល ប្រទេសកម្ពុជា​កំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកំណើនខាងផ្នែក​នគរូបនីយកម្ម ក៏មានល្បឿនលឿន ពិសេសក្នុងរាជធានីភ្នំ ពេញ និងទីក្រុងនៅតាមបណ្តាខេត្ត​មួយចំនួន ខណៈដែលបញ្ហាការកកស្ទះចរាចរណ៍​ និងប្រសិទ្ធភាពនៃមធ្យោបាយដឹកជញ្ជូន បាន កំពុងក្លាយជាបញ្ហាប្រឈមពីមួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ លើកឡើងបន្តថា ចំពោះការរៀបចំយុទ្ធសាស្រ្តនេះ ត្រូវតែផ្អែកលើផែនការ​នគរូបនីយកម្ម, ផែនការ មេអភិវឌ្ឍន៍ទីក្រុង, ផែនការមេនៃការអភិវឌ្ឍន៍ហេដ្ឋារចសម្ព័ន្ធ តភ្ជាប់ទីក្រុងទៅប៉ូលសេដ្ឋកិច្ច និងផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ក្នុងទីក្រុង ព្រមទាំងផែនការអភិវឌ្ឍន៍ផ្សេងៗទៀតក្នុងទីក្រុង។

ក្រៅពីនេះការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនសាធារណៈ នៅទីក្រុង ក៏ត្រូវគិតគូរថែមទៀត ទៅដល់​មធ្យោបាយដឹកជញ្ជូនផ្សេងៗដូចជា៖ រថភ្លើងលើអាកាស, រថភ្លើងក្រោមដី និងរថភ្លើង ធម្មតាជាដើម។

ដោយឡែកចំពោះការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក៏ត្រូវមានការគិតគូរ​ដល់​របៀងដឹកជញ្ជូន និងតម្រាយផ្លូវ និងកក្តាការចូលរួមគាំទ្រក្នុងការប្រើប្រាស់របស់ប្រជាជន។ ក្រៅពីនេះគឺត្រូវសិក្សាបន្ថែមថា ​តើរថយន្តក្រុង ទាំងនោះ ជាប្រភេទរថយន្តដែលប្រើប្រាស់​ថាមពលប្រេង ឬក៏អគ្គិសនី ​ដើម្បីគ្មានការបំភាយឧស្ម័នការបូនិចប៉ះពាល់ដល់បរិស្ថាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm