អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចម្តុំផ្សាអូរប្ញស្សី ក្រុងក្រចេះ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់

2023/03/06 10:03:58 pm        103

ក្រចេះ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២និង១៥នាទី មានករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅចំណុចក្រោយផ្សាអូរប្ញស្សី ស្ថិតក្នុងភូមិអូរប្ញស្សី២ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដក្រចេះ បានបង្កការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ អាជីវករលក់ដូរក្នុងផ្សារអូរឬស្សី ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទៅមក ។

អគ្គិភ័យនេះកើតឡើងមិនដល់មួយម៉ោងផង ពោលគឺលឿនមែនទែន ដោយភ្លើងឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិ៍ទាំងស្រុង ។ ក្នុងនោះសមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ២គ្រឿង និងអធិការក្រុងក្រចេះ ១គ្រឿង ដើម្បីជួយអន្តរាគមន៍អោយទាន់ពេលវេលា ប៉ុន្តែជាអកុសល រួមផ្សំនិងអាកាសធាតុក្តៅ ខ្យល់បក់ខ្លាំង ធ្វើអោយអណ្តាតភ្លើងគួចខ្មួលខ្មាញ់ឡើងទៅលើអាកាសតែម្តង ។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្តីនិង ប្រពន្ធ ឈ្មោះ អូន ចាន់ធី អាយុ ៣៤ ឆ្នាំ។ ផ្ទះខាងលើ ធ្វើអំពើឈើលើ ថ្មខាងក្រោម ប្រក់គ្បឿង ទំហំ ៧x១២ ម៉ែត្រ ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា មូលហេតុ ដែលបង្ករអោយកើតមានអគ្គិភ័យនេះឡើង គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ក្នុងនោះ ខូចខាតទ្រព្យសម្បត្តិ គិតជាទឹកប្រាក់សរុបប្រហែលចំនួន៥០០០០ដុលារអាមេរិច។

សមត្ថកិច្ច បានបញ្ជាក់ថាករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកសរុប ០៧ឡាន៕ ដោយ ៖ សេង ម័រ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        62
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        56
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm