Red Bull គ្រប់គ្រង​ជ័យជំនះ​នៅ​បា​រ៉ែ​ន​ តែ Alonso ទទួល​ការចាប់អារម្មណ៍​ខ្លាំងជាងគេ​

2023/03/06 10:09:50 pm        121

​ប្រណាំង​រថយន្ត៖ ​រដូវ​កាល​ថ្មី ២០២៣ Formula One ពិភពលោក​បានចាប់ផ្តើម​ហើយ​ចេញពី​ទីលាន​ដំបូង​នៅ​ប្រទេស​បា​រ៉ែ​ន​។ ​​ក្រុម​ការពារ​តំណែង​ជើងឯក​ពិភពលោក Red Bull ក៏ដូចជា​អ្នកការពារ​តំណែង​ជើងឯក​ពិភពលោក Max Verstappen នៅតែ​គ្រប់គ្រង​ជ័យជំនះ​នៅ​បា​រ៉ែ​ន​តាមរយៈ​ការបញ្ចប់​ទី​លេខ ១ និង​លេខ ២ ដោយ​មិត្ត​រួម​ក្រុម Sergio Perez​។

​​អ្វីដែល​ជាការ​កត់សំគាល់​នៅ​ជុំ​ដំបូង​នេះ​គឺអតីត​ជើងឯក​ពិភពលោក Fernando Alonso បានធ្វើ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ក្នុងការ​ប្រកួត​នៅ​បា​រ៉ែ​ន​នេះ​ជាមួយនឹង​រថយន្ត Aston Martin របស់គេ​។ ​​កីឡាករ​វ័យ ៤១ឆ្នាំ​រូបនេះ​ធ្វើបាន​លឿន​ជាងគេ​ក្នុងពេល​សាកល្បង​កាលពី​ថ្ងៃ​សុក្រ តែ​ធ្វើ​មិន​បានល្អ​នៅពេល​ប្រណាំង​យក​ទី​ចេញដំណើរ​នៅ​ថ្ងៃ​សៅរ៍​។ ​​តែ​ការប្រកួត​ម្សិលមិញ Alonso ដែល​ចេញពី​លំដាប់ថ្នាក់​លេខ ៧ បាន​វ៉ា​ជែង​គូប្រកួត​រហូត​ឡើងមក​ដល់​លេខ ៣ នៅ​ទីបញ្ចប់​ដើម្បី​ឈរលើ​វេទិកា​កិត្តិយស​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៣ ពោលគឺ ១០​ឆ្នាំមុន​។

​​អតីត​កីឡាករ​របស់​ក្រុម Renault រូបនេះ​បាន​វ៉ា​ផុត​ជើងឯក​ពិភពលោក ៧ សម័យ Lewis Hamilton ដែលជា​ការ​វ៉ា​ជែង​ដ៏​ស្វិតស្វាញ​រវាង​អ្នកបើកបរ​ជើងចាស់​ទាំងពីរ​នាក់ មុនពេល​ដែល​វ៉ា​ផុត George Russell និង​ចុងក្រោយ​វ៉ា​ផុត​កីឡាករ​របស់ Ferrari, Carlos Sainz ដើម្បី​បាន​ចំណាត់ថ្នាក់​លេខ ៣​។ ​​ចំណែកឯ​ជើងឯក​រង​ឆ្នាំមុន Charles Leclerc បាន​ត្រឹម​ខកបំណង​ប៉ុណ្ណោះ​ ដោយ​មិនអាច​បញ្ចប់​ការប្រកួត​បាន​ដោយសារ​បញ្ហា​គ្រឿង​ម៉ាស៊ីន​។ ​សម្រាប់​ទីលាន​ទី ២ បន្ទាប់ពី​បា​រ៉ែ​ន​នេះ Formula One នឹង​បន្តដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២០ ខែមីនា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        23
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        55
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm