ឯកឧត្តម អ៉ឹម ឈុនលឹម៖ ស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ

2023/03/07 12:26:07 am        90

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុម​ប្រឹក្សាធម្មនុញ្ញ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិ ៨ មីនា ខួបទី១១២ ក្រោមមូលបទ “ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២៣របស់គណៈកម្មការកិច្ចការនារី។

ឯកឧត្តម អ៉ឹម ឈុនលឹម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ដោយរក្សានូវប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមខ្មែរ ស្ត្រីខ្មែរនៅតែជា តួអង្គសំខាន់​និងចាំបាច់​មិនអាចខ្វះបាន នៅក្នុងដំណើរការប្រព្រឹត្តទៅនៃជីវភាពគ្រួសារ។ ឯកឧត្តម បន្តថា ស្ត្រីខ្មែរនៅតែរ៉ាប់រង​ការងារគេ​ហកិច្ច អប់រំទូន្មានកូនប្រុសស្រី និងមនុស្សជុំវិញខ្លួនឱ្យគិតនិងប្រព្រឹត្តនូវទង្វើជាកុសលដែលមានប្រយោជន៍ជូនជាតិ និងសង្គម។

ឯកឧត្តម ថ្លែងថា យ៉ាងនេះក្តី បុរសជាដៃគូ ជាឳពុក ជាជីតា ក៏គួរតែជួយសម្រាលបន្ទុកលើផ្នែកគេហកិច្ច និងជម្រុញ ស្ត្រីជាភរិយា កូនស្រី ចៅស្រីឱ្យមានឱកាសគ្រប់គ្រាន់ដើម្បីប្រើប្រាស់នូវកាលនុវត្ត ភាពរបស់ពួក​គាត់ក្នុង​ការ​អនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង ជំនាញនិងបច្ចេកទេស ដែលជា មូលដ្ឋាននៃការប្រកួតប្រជែង​ប្រកប​ដោយ​សក្តានុពល ​នៅក្នុងសង្គម និងក្នុងតំបន់។

នៅក្នុងដំណាក់នៃការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីនេះ ប្រជាពលរដ្ឋកម្ពុជាទាំងមូល បានបោះ​ជំហាន​ចូលទៅ​ក្នុងយុគសម័យឌីជីថលលូបនីយកម្មស្ទើរគ្រប់វិស័យ។

ឯកឧត្តម ថ្លែងទៀតថា ស្ត្រីត្រូវតែបន្សាំខ្លួនទៅនឹងយុគសម័យនេះដែរ នៅពេលដែលស្រ្តីមានសក្តានុពលគ្រប់គ្រាន់ នៅក្នុងគ្រប់ទិដ្ឋភាពរួមទាំងវិស័យឌីជីថលផងនោះ ពួកគាត់ពិតជាអាចអភិវឌ្ឍខ្លួនឯងក្លាយជាដៃគូដ៏ចាំបាច់​ជាមួយ​បុរស ដើម្បីចូលរួមអភិវឌ្ឍសង្គម ជាតិ ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

ឯកឧត្តម អ៉ឹម ឈុនលឹម បញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ និងជំរុញគោលនយោបាយពង្រឹង​សមភាពយេនឌ័រ​របស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញនៅតែបន្តលើកទឹកចិត្ត គាំទ្រយ៉ាងពេញទំហឹង និងសូមចាត់ទុកការ​ពង្រឹង​សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាការងារ អាទិភាពដែលត្រូវអនុវត្តបន្ត។

ឯកឧត្តម អ៉ឹម ឈុនលឹម បន្ថែមថា សមាជិក សមាជិកា និងមន្ត្រីរាជការក្នុងអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ ព្រមទាំងបង្កើនការប្រើប្រាស់ជំនាញ ឌីជីថល ដើម្បីចូលរួមបំពេញភារកិច្ចស្នូលជូនស្ថាប័នឱ្យកាន់តែសកម្ម និងប្រសើរឡើង ក្នុងស្មារតីរួមគ្នារក្សាសុខដុមនីយកម្ម និងលើកស្ទួយគុណតម្លៃទាំងបីរបស់ស្ថាប័ន៕ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm