ជំនួយ​ចាប់ផ្ដើម​ទៅ​ដល់​ឥណ្ឌា​ ខណៈ​ប្រទេស​មួយ​នេះ​ពិបាក​ទប់ស្កាត់​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង​ជំងឺ​ COVID-19

2021/04/28 07:26:22 pm        237

ឥណ្ឌា៖ ​ក្រសួង​ការបរទេស​បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​ដំបូង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​សម្រាប់​ព្យាបាល​ជំងឺ ​COVID-19 ​ពី​អង់គ្លេសមកកាន់​ប្រទេស​ឥណ្ឌា ដែល​រួម​ទាំង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ១០០​គ្រឿង និង​ម៉ាស៊ីន​បង្កើត​អុកស៊ីហ្សែន ៩៥​គ្រឿងបានមក​ដល់​ហើយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។​

​លោក​ អា​រី​ន​ដាម បាក់​ឈី អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បាន​បង្ហោះ​រូបថត​តាម​ Twitter ​នូវ​សម្ភារ​ដាក់ចុះ​ពីលើ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​អាល្លឺម៉ង់ Lufthansa នៅ​ក្នុង​រដ្ឋ​ញូវដែល្លី ហើយ​លោក​បាន​ចាត់​ទុក​វា​ថា ជា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។​ ​អង់គ្លេសដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ទៀតប្រកាស​បញ្ជូន​ជំនួយ ស្របពេល​ប្រព័ន្ធ​សុខភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌាកំពុង​ដុនដាប​ខ្លាំង ដោយ​ការ​កញ្ជ្រោល​ឡើង​ករណី​ឆ្លង​ជំងឺ ​COVID-19 ​នោះនឹង​បញ្ជូន​សម្ភារ​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាង ៦០០​គ្រឿង។​ ​យោង​តាម​ការ​អះ​អាង​របស់​ឧ​ត្ត​ម​ស្នងការ​អង់គ្លេស ​ប្រចាំ​នៅ​រដ្ឋ​ញូវដែល្លី​បាន​ឲ្យ​ដឹង​ថា សម្ភារ​សរុប ​៩​កុងតឺន័រ រួមមាន​ម៉ា​ស៊ី​ន​បង្កើត​អុកស៊ីហ្សែន ៤៩៥​គ្រឿង ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម ១២០​គ្រឿង និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ប្រើ​ដោយ​ដៃ​ចំនួន ២០​គ្រឿង​នឹង​ត្រូវ​បញ្ជូន​មកដល់​ប្រទេស​ឥណ្ឌា​ក្នុង​សប្តាហ៍​នេះ។​

​ខណៈ​នោះដែរ​កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិកបាន​ប្តេជ្ញាចិត្ត​បញ្ចេញ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​របស់​ក្រុមហ៊ុន ​AstraZeneca ចំនួន​ជិត ៦០​លាន​ដូ​ស ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​ពិបាក​ទប់ទល់​ការ​ហក់​ឡើង​ខ្ពស់​ ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ និង​ជួប​កង្វះ​ខាត​គ្រឿង​វេជ្ជសាស្ត្រ​ធ្ងន់ធ្ងរ ក្នុង​នោះ​មន្ទីរពេទ្យ​ផ្ទុក​អ្នកជំងឺ​លើស​ចំណុះ ហើយ​ឈាបនដ្ឋាន ពេញ​សមត្ថភាព។​ ​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​កើតមាន​ពលរដ្ឋ ១.៣​ពាន់​លាន​នាក់​មួយ​នេះ បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី ៣៥២.៩៩៩១​នាក់ និង​ករណី​ស្លាប់ ២.៨១២​នាក់​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ករណី​ឆ្លង និង​ស្លាប់​ខ្ពស់​បំផុតចាប់​តាំង​ពី​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ​ COVID-19​ផ្ទុះឡើង។​ ឥណ្ឌា ដែល​ជា​ប្រទេស​ជាតិនិយម​ហិណ្ឌូបាន​រង​ការរិះគន់​យ៉ាង​ខ្លាំង សម្រាប់​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំគ្នាដូចជា​ពិធីបុណ្យ​សាសនា និង​ការ​ដង្ហែ​ក្បួន​ខាង​នយោបាយ កាលពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm