ក្រុម​នានា​ត្រៀម​រួចជាស្រេច​សម្រាប់​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​តេ​ជោ ២០២៣

2023/03/07 04:26:43 pm        113

បាល់ទាត់៖ មកដល់ពេលនេះ​ក្រុម​នៅតាម​បណ្តា​ខេត្ត​នានាបាន​ត្រៀម​រួចរាល់ ​សម្រាប់​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៧ ឆ្នាំ​២០២៣ ខណៈ​ការប្រកួត​ផ្លូវការ​ចាប់ផ្តើម​ធ្វើឡើង​ចុងខែ​នេះ​។ ​

​ក្រោយ​សិក្ខាសាលា​ស្តីពី​ការប្រកួតដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២៣ លោក លឹម ឆាវ​រ៉ាត់ អ្នក​ចាត់​ខេត្តកំពតបាន​ប្រាប់​ឱ្យដឹងថា ក្រុម​របស់លោកត្រៀម​រួចរាល់​ដើម្បី​ប្រជែង​ជើងឯក​ដំណាក់កាល​ខេត្ត។ រដូវ​កាល​នេះ ខេត្តកំពតស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ខេត្ត​កែប កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ​ហ្កា​ឡាក់​ស៊ី​។ កំពតត្រូវ​បើក​ការប្រកួត​ថ្ងៃទី​២៨ ដោយ​ជួប​ខេត្តព្រះសីហនុ​។​ ​លោក អ៊ីវ សារី ប្រធានការិយាល័យ​កីឡា​ខេត្ត​ត្បូងឃ្មុំបាន​រៀបរាប់​ពី​ការជ្រើស​រើស​ក្រុម​ដើម្បី​តំណាង​ខេត្ត សម្រាប់​ប្រកួត​ពានរង្វាន់​សម្តេច​លើក​នេះ ហើយ​ឆ្នាំនេះ​នឹងមាន​ការប្រកួតប្រជែង​យ៉ាង​​តានតឹងដោយ​ក្រុម​ទាំងអស់​សុទ្ធតែ​ត្រៀម​បានល្អ​។​

​ឆ្នាំ​២០២៣​នេះ ខេត្ត​ត្បូងឃ្មុំស្ថិតនៅក្នុង​ពូ​ល B ជាមួយ​កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម និង​ខេត្តកណ្តាល ហើយ​ត្បូងឃ្មុំ​បើក​ការប្រកួត​ដោយ​ត្រូវ​ជួបខេត្តកំពង់ចាមថ្ងៃទី​២៩ ខែមីនាខាងមុខនេះ​។​ ​ចំនែក​លោក អ៊ួ​ន ឧ​ត្ត​ម អគ្គលេខាធិការ​របស់​ក្លិប​របស់​ខេត្ត​រតនៈគីរី អធិរាជ​ដំរី​ឥ​សាន្ត បានលើកឡើង​ដែរ​ថា ដើម្បី​បាន​ក្រុម​សម្រាប់​ប្រកួត​នានា​ពេលនេះ គឺ​ឆ្លងកាត់​ការធ្វើ​តេស្ត ហើយភាគច្រើន​ជា​យុវជន​។ ឆ្នាំនេះលោក​សង្កេតឃើញថា​ ក្រុម​ទាំងអស់​សុទ្ធតែ​ក្រុម​ល្អៗ ហើយ​មិន​ងាយស្រួល​ក្នុងការ​យកឈ្នះ​នោះទេ​។ ​អធិរាជ​ដំរី​ឥ​សាន្តស្ថិតនៅ​ពូ​ល D ជាមួយ​ក្រុម​ខេត្តព្រះវិហារ ខេត្ត​មណ្ឌល​គី​រី ខេត្តសៀមរាប និង​ខេត្តកំពង់ធំ​ហើយ រតនៈគីរី​ត្រូវ​ប្រកួត​ដំបូង​ជួប​ខេត្តសៀមរាប​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២៣​ខាងមុខ​។ ឯ​ពូ​ល C មាន​ខេត្តពោធិសាត់ បាត់ដំបង សូ​ហ្វី​យ៉ា​ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ សូម​ជម្រាបជូន​ថា ​ពានរង្វាន់​សម្តេច​តេ​ជោឆ្នាំ​២០២៣ ពាន​ថ្នាក់​ខេត្ត​​មាន ២០​ក្រុម​ចូលរួម​ប្រកួត បែង​ចែកជា ​៤​ពូ​ល​មួយ​ពូ​ល​មាន ​៥​ក្រុម ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​២៨ ខែមីនាដល់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៣៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        160
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm