ប្អូនស្រី​លោក ​Kim Jong Un ព្រមាន​ថា ​កូរ៉េខាងជើង​ត្រៀម​វិធានការ​រួចរាល់​ប្រឆាំង​អាមេរិក និង​កូរ៉េខាងត្បូង

2023/03/07 04:54:24 pm        288

​កូរ៉េខាងជើង៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រទេស​របស់​ខ្លួន​ត្រៀម​រួចរាល់​ក្នុង​ការ​ចាត់វិធានការ​ខ្លាំងក្លា​ភ្លាមៗប្រឆាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ស្របពេល​សម្ព័ន្ធមិត្ត​ទាំង​២ ​នេះ​ពង្រីក​សកម្មភាព​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​។​

​សេចក្ដីថ្លែងការណ៍​របស់​លោក​ស្រី Kim Yo Jong បាន​កើតមានឡើង មួយថ្ងៃ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ហោះហើរ​យន្តហោះ​ទម្លាក់​គ្រាប់បែក​មាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ B-52 ទៅកាន់​ឧបទ្វីប​កូរ៉េ ដើម្បី​ធ្វើ​សម​យុទ្ធ​រួមគ្នា​ជាមួយ​យន្តហោះ​ចម្បាំង​របស់​កូរ៉េខាងត្បូង។ យោធា​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​ក៏​កំពុង​ត្រៀមខ្លួន​ផង​ដែរ ក្នុង​ការបន្ត​សមយុទ្ធ​ដ៏​ធំ​បំផុត​របស់​ពួកគេ​នៅ​ក្នុង​ខែ​នេះ​។ ​លោកស្រី Kim Yo Jong បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ធ្វើឡើង​ដោយ​សារ​ព័ត៌មាន​រដ្ឋ​ថា យើង​តែងតែ​តាមដាន​លើ​សកម្មភាព​យោធា​ឥត​ឈប់​ឈរ​របស់​កង​កម្លាំង​សហរដ្ឋ​អាមេរិក ​និង​យោធា​អាយ៉ង​កូរ៉េខាងត្បូង និង​តែងតែ​ត្រៀម​ជានិច្ច​ក្នុង​ការ​ចាត់វិធានការ​សមស្រប ឆាប់​រហ័ស និង​ខ្លាំងក្លា​គ្រប់​ពេល​វេលា​ដោយ​ផ្អែកលើ​ការវិនិច្ឆ័យ​របស់​យើង​។

​លោកស្រី​ពុំបាន​បញ្ជាក់​លម្អិត​ពី​ចំណាត់​ការដែល​កូរ៉េខាងជើង​បាន​គ្រោង​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះជារឿយៗ​តែង​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លើយតប​ទៅនឹង​សមយុទ្ធ​យោធា​របស់​អាមេរិក ​និង​កូរ៉េខាងត្បូង ព្រោះ​ខ្លួន​ចាត់​ទុក​សកម្មភាព​ទាំងនោះ​ជា​ការ​សម​ត្រៀម​ឈ្លានពាន​។​ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រាល់​សកម្មភាព​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​ខ្លួន​បាន​សាកល្បង​នឹង​ត្រូវ​ចាត់ទុកថា​ ជា​ការ​ប្រកាសសង្គ្រាម និង​បាន​ស្ដីបន្ទោស​សម​យុទ្ធ​យោធា​រួមគ្នារវាង​អាមេរិក និង​កូរ៉េខាងត្បូង​ ជា​ដើមចម​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើន​ឡើង​ឥត​ឈប់ឈរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm