អភិបាលខេត្ត៖ ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សឹង១០០ភាគរយ មានអគ្គិសនីប្រើប្រាស់

2023/03/07 07:36:42 pm        489

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ស្ទើរតែ១០០ភាគរយ មានអគ្គិសនីប្រើប្រាស់ ខណៈខេត្តមួយនេះ កំពុងតែពង្រីកបន្ថែមទៀត នូវថាមពលរដ្ឋអគ្គិសនី ឲ្យដល់ជិត ៣០០មេហ្កាវ៉ាត់ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ខេត្តពោធិ៍សាត់ មានទំនប់វារីអគ្គិសនីចំនួន ២កន្លែង ស្ថិតក្នុងស្រុកវាលវែង ដោយមួយកន្លែងស្ថិតក្នុងឃុំអូរសោម មានអនុភាព ១២០មេហ្កាវ៉ាត់ និងមួយកន្លែងទៀតកំពុងសាងសង់ ស្ថិតក្នុងឃុំប្រម៉ោយ មានអនុភាព ៨មេហ្កាវ៉ាត់ ដែលគ្រោងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៦ ។

ឯកឧត្តមបន្តថា ខេត្តមានអនុស្ថានីយចំនួន ៣កន្លែង ហើយខេត្តមានស្ថានីយអគ្គិសនី ដើរដោយ ថាមពលពន្លឺព្រះអាទិត្យ មានអនុភាពចំនួន ៩០មេហ្កាវ៉ាត់ ខណៈប្រទេសដៃគូបានជួយកសាងប្រភព អគ្គិសនីតូចៗនៅតាមមូលដ្ឋាន សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងរហូតមកដល់ពេលនេះ គឺមានពលរដ្ឋក្នុងខេត្តតិចតួចបំផុត ​ដែលរស់នៅតំបន់ដាច់ស្រយ៉ាល មិនទាន់មានភ្លើងប្រើប្រាស់​ប៉ុណ្ណោះ ។

ឯកឧត្តម ខូយ រីដា បន្ថែមថា ទំនប់វារីអគ្គិសនី ដែលសាងសង់នៅខេត្តពោធិ៍សាត់ មិនត្រឹមតែ​ផ្ដល់នូវថាមពលអគ្គិសនី​ សម្រាប់ប្រើប្រាស់នោះទេ ​ថែមទាំងអាចផ្ទុកទឹកទុក សម្រាប់​បម្រើ​ដល់វិស័យកសិកម្ម ​និងបង្កើតជាទីតាំងតំបន់ទេសចរណ៍​ ក្នុងខេត្តពោធិ៍សាត់ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm