គ.ជ.ប អំពាវនាវឱ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យបញ្ជីឈ្មោះដំបូងនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក

2023/03/07 07:56:55 pm        198

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ.ប) បាន​អំពាវនាវដល់ភាគីពាក់ព័ន្ធចូលរាយមពិនិត្យការបិទផ្សាយបញ្ជីឈ្មោះឆ្នោតដំបូងសម្រាប់ការ​បោះឆ្នោត​ក្រុមប្រឹក្សាក្រុង-ស្រុក ​ខណៈមកដល់ពេលនេះ គ.ជ.ប ពុំទាន់ទទួលបានបណ្តឹង​ពាក់ព័ន្ធ​បញ្ជីឈ្មោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកនៅឡើយទេ។

បើតាមឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងថា បន្ទាប់ពីគ.ជ.ប បានបញ្ចប់ការចុះឈ្មោះបោះឆ្នោត​នៃ​តួអង្គ​ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងក្រុង-ស្រុកនៃខេត្តទាំង​៣នោះ គ.ជ.ប បាន​ដំណើរការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីឲ្យ​ភាគី​ពាក់ព័ន្ធពិនិត្យ និងដាក់ពាក្យប្តឹង ឬជំទាស់ទៅលើបញ្ជីឈ្មោះដំបូង។

ឯកឧត្តម បន្តថា ការដាក់ពាក្យប្តឹង ​ឬជំទាស់នេះ ​មានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា មកដល់ពេលនេះ គ.ជ.ប ពុំទាន់ទទួលបានបណ្តឹងណាមួយនៅ​ឡើយ​ទេពាក់ព័ន្ធនឹងបញ្ជីឈ្មោះបោះឆ្នោតដំបូងសម្រាប់ប្រើប្រាស់ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកនៅឡើយទេ ​និងថែមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធចូលរួមពិនិត្យ ដើម្បីរក្សាភាពត្រឹមត្រូវនៃបញ្ជីឈ្មោះបោះឆ្នោតផងដែរ។

ផ្អែកតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលរៀបចំព្រំដែនរដ្ឋបាល ​ជាពិសេសបង្កើតក្រុង និងស្រុកមួយ​ចំនួនក្នុងខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តក្រចេះ ជាក់ស្តែងខេត្តកណ្តាល ​មានក្រុងសំពៅពូន និង​ក្រុងអរិយក្សត្រ ខណៈក្រុងអរិយក្សត្រនេះ​ មានសង្កាត់ចំនួន១១។ ជាក់ស្តែង ដើម្បី​ដំណើរការ​រដ្ឋបាលក្រុងទាំងពីរនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល បានដំណើរចាប់​ឆ្នោត​លេខរៀង និងទទួលបានការស្នើចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយចំនួនបីរួចរាល់ កាលពីពេលថ្មីៗកន្លងទៅ។

គួរបញ្ជាក់ថា គណបក្សនយោបាយបីដែលចូលរួមប្រកួតប្រជែងជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយក្សត្រ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ភ្លើងទៀន ខណៈក្នុងចំណោមគណបក្សនយោបាយនីមួយៗមានបេក្ខជនពេញសិទ្ធិចំនួន ១៩រូប៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm