បច្ចុប្បន្នខេត្តព្រះវិហារ អាចផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ដល់មន្ទីរពេទ្យ និងមានលទ្ធភាពផ្គត់ផ្គង់ដល់ បណ្ដាខេត្តផ្សេងៗ

2023/03/07 08:23:57 pm        316

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ខេត្តព្រះវិហារមកទល់បច្ចុប្បន្នមានបណ្ដាញ ផ្ដល់ឈាមគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ជូនមន្ទីរពេទ្យ និងមានលទ្ធភាពផ្គត់ផ្គង់ឈាមដល់ បណ្ដាខេត្តផ្សេងៗ។

ការថ្លែងបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដី ស្រលាញ់” ដែលធ្វើឡើងនៅបរិវេណសាលាស្រុកជ័យសែន កាលពីព្រឹកថ្ងៃទី ០៦ ខែមីនា ម្សិលមិញ។

ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍បន្ថែមទៀតថា កាលពីពេលកន្លងមក ខេត្តព្រះវិហារ គឺជា ខេត្តខ្វះឈាម តែក្នុងរយៈពេល ៤-៥ខែមកនេះ បន្ទាប់ពីមានការចូលរួមបរិច្ចាកឈាមពី សំណាក់​បងប្អូនប្រជាពលរដ្ឋ មន្ដ្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ តាមរយៈ យុទ្ធនាការការផ្ដល់​ឈាមប្ដូរវេន តាមបណ្ដាក្រុង-ស្រុកជាបន្ដបន្ទាប់ ​បានធ្វើឱ្យខេត្ត ព្រះវិហារជាខេត្តដែលមាន​ឈាមគ្រប់គ្រាន់ ហើយលើសពីនេះក៏អាចផ្គត់ផ្គង់ដល់បណ្ដា ខេត្តផ្សេងៗថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានសម្តែងនូវការរីករាយសប្បាយចិត្តនិងថ្លែងអំណរគុណ​ចំពោះវត្ត​មានអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួម បរិច្ចាគឈាម ​នាពេលនេះ​ ដែលជាផ្នែកមួយ នៃការ​លើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។

ឯកឧត្តម ក៏បានបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រ ​ចិត្តជាប្រភពឈាមតែមួយគត់ ដែលអាច​ផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់ ​មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅ​ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ​ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់​មានតម្រូវការឈាម។

តាមការបញ្ជាក់ពីពេទ្យជំនាញបានអះអាងថា​ ការអ្នកបរិច្ចាគឈាម គឺទទួលបាន ការពិនិត្យសុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ហើយ​លក្ខខណ្ឌ​នៃការផ្តល់ឈាម​ គឺ ត្រូវមានអាយុចាប់ពី ​១៨ឆ្នាំ ដល់ ៥៥ឆ្នាំ ​មានទម្ងន់តិចបំផុត ៤៥គីឡូក្រាម ក្នុងនោះ ចំពោះស្ត្រីអាចផ្តល់ឈាមបានក្នុងរយៈពេល ៤ខែម្តង ​ចំណែកឯបុរសអាចផ្តល់ឈាមបាន​ ក្នុងរយៈពេល ៣ខែម្តង ៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm