កម្ពុជាអាចទទួលបានការវិនិយោគកាន់តែច្រើន បន្ទាប់ពីត្រូវបានដកចេញពីបញ្ជីប្រផេះ

2023/03/07 08:50:20 pm        265

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ការដកកម្ពុជា​ចេញពីបញ្ជី​ប្រផេះនៃប្រទេសដែលមានការសម្អាត​ប្រាក់កខ្វក់ គឺជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា​ក្នុងការ​ទាក់ទាញវិនិយោគ ជាពិសេសការបង្កើននូវនិរន្តរភាពនៃថវិកាជាតិសម្រាប់ការអភវិឌ្ឍ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងបែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ​ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ ​និងការប្រឆាំងការសម្អាតប្រាក់ "នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣។

ឯកឧត្តមបន្តថា អគ្គនាយកដ្ឋានពន្ធដារ មាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ជា​សេនាធិការក្នុងការបំពេញមុខងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម ដែលបាន​នឹងបន្តចូលរួមយ៉ាងសកម្មជាមួយអន្តរក្រសួង ​ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ដែល​មានដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ក្រសួងយុត្តិធម៌ អង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ​លើការចោទប្រកាន់អ្នកប្រព្រឹត្តបទល្មើស លើករណីសង្ស័យនៃការលាងប្រាក់។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តថា​ លទ្ធផលដែល FATF សម្រេចដកកម្ពុជាចេញ​ពី​បញ្ជីប្រផេះ នេះជាខិតខំប្រឹងរបស់អង្គភាពរាជរដ្ឋាភិបាលទាំងអស់គ្នា ដែលការដកកម្ពុជាចេញ​ពី​បញ្ជីប្រផេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អរបស់កម្ពុជា​ និងជាផ្នែកមួយយ៉ាងសំខាន់ ជាពិសេសការ​បង្កើន​ទំនុកចិត្ត និងទាក់ទាញដល់អ្នកវិនិយោគ ។

សូមបញ្ជាក់ថា ដើម្បីចៀសផុតពីបញ្ជីប្រផេះ កម្ពុជា ត្រូវប្រឹងប្រែងស្រាវជ្រាវរកឲ្យឃើញពី​ប្រភព​ធនធាន​​កខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ។

ជុំវិញការបង់ពន្ធនេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បានឲ្យដឹងថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អនុលោមភាពសារពើពន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែនៅតែមានសហគ្រាសធំៗមួយចំនួន ​នៅតែប្រកាសខាតច្រើនឆ្នាំ ​ព្យាយាម​បន្ត​គេចវេះ​ពន្ធ ហើយ​ទន្ទឹមនឹងគ្នានេះក៏មានរូបភាព​នៃការគេចវេះពន្ធ និងបទល្មើសពន្ធដារបានកើតឡើង​ក្នុង​ទម្រង់ថ្មីៗ ក៏ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបន្តស្រាវជ្រាវ​ និងចាត់វិធានការដើម្បីទប់ស្កាត់៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm