ពន្ធដារ អំពាវដល់ម្ចាស់សហគ្រាស អនុវត្តកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ

2023/03/07 08:59:01 pm        187

ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពាវដល់ម្ចាស់សហគ្រាសទាំងអស់ បន្តការកែទម្រង់ និងការគ្រប់គ្រងអាជីវកម្មឲ្យបានល្អប្រសើរ ​ដើម្បីការរីកចម្រើននៅក្នុងអាជីវកម្មរបស់ខ្លួន និងចូលរួម​បង់ពន្ធឲ្យបានទាន់ពេលវេលា ដែលជាផ្នែកមួយនៃការចូលរួមចំណែកលើកកម្ពស់ដល់​ការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ​ លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចពន្ធ​លើ​ប្រាក់ចំណូល ​ការបំពេញទម្រង់លិខិតប្រកាសពន្ធ​លើ​ប្រាក់​ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេត​បទល្មើស​ពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់ " នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣ នេះថា​តាម​រយៈនៃការ​ពង្រឹង​អភិបាលកិច្ចល្អ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំការគ្រប់គ្រង​តាមប្រព័ន្ធ​អេឡិចត្រូនិចឌីជីថល ដែល ធ្វើយ៉ាងណាម្ចាស់អាជីវកម្មងាយបង់ពន្ធ និងមានភាពងាយស្រួល​ក្នុងការបង់ពន្ធ ។

តាមប្រសាសន៍ណែនាំ និងការខិតខំប្រឹងប្រែង ពិតជាបានផ្តល់ភាពងាយស្រួល គឺការបង់ពន្ធ​តាម​អេឡិចត្រូនិច បច្ចុប្បន្នម្ចាស់សហគ្រាសបានបង់ពន្ធតាមប្រព័ន្ធនេះជាង​ ៩០ ភាគរយ នៃសហគ្រាសសរុប ​លើកលែងតែសហគ្រាសតូចៗ​ ដែលនៅបង់ពន្ធតាមលិខិតប្រកាស។ តែសម្រាប់បញ្ហានេះ​ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្កើតនូវ App ដែលម្ចាស់អាជីវកម្មខ្នាតតូច អាចវាយ​ទិន្នន័យបញ្ជូន ​និងបញ្ជូនមកពន្ធដារជាការស្រាច់។

ឯកឧត្តម គង់ វិបុល បន្តថា​ ចំពោះពន្ធលើប្រាក់ចំណូលនេះ នៅឆ្នាំ ២០២២ កន្លងមក​ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​បានប្រមូលចំណូលពន្ធនេះបានកើនឡើងយ៉ាងល្អប្រសើរ ហើយតាម​រយៈនៃការ​កើន​ឡើងពន្ធប្រាក់ចំណូលនេះ គឺត្រូវតែ​ឆ្លុះបញ្ចាំង​នៅឆ្នាំ ២០២៣ ដែលកិច្ចការនេះ ទាំងរដ្ឋ ​និងឯកជន ត្រូវរួមគ្នាបន្តការកែទម្រង់​ និងការគ្រប់គ្រងអាជីវកម្មឲ្យបានល្អប្រសើរ ដើម្បីការរីកចម្រើន​នៅក្នុង​អាជីវកម្មរបស់​ខ្លួន ​ដើម្បីចូលរួមចំណែក​លើក​កម្ពស់​ដល់​ការអភិវឌ្ឍ​នៅកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២២​ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់​ប្រភេទ ​បានចំនួនជាង ៣ ៤៥៥ លានដុល្លារអាមេរិក ​គឺប្រមូលលើសផែនការបានជាង ៦០០ លានដុល្លារ ​ត្រូវប្រមាណជាង ២២ ភាគរយ បើធៀបទៅនិងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm