រដ្ឋមន្រ្តីកសិកម្ម ជំរុញការអនុវត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ

2023/03/07 09:06:20 pm        223

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញពង្រឹង​កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ដើម្បីការពង្រឹងសន្តិសុខស្បៀង​ក្នុងតំបន់, ការសម្រួលនិងលើកកម្ពស់​ពាណិជ្ជកម្មកសិកម្ម និងព្រៃឈើ និងការគ្រប់គ្រង​និង​អភិរក្សធនធានធម្មជាតិ​សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព។

រដ្ឋមន្រ្តីកសិកម្ម លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំរួមគ្នាមួយជាមួយថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី៦ មីនា ឆ្នាំ២០២៣នេះ ដែលមានគោលបំណង​ដើម្បីពិនិត្យលើកិច្ចការអាស៊ាន​ស្ថិតក្រោមកិច្ច​សហប្រតិបត្តិការ​លើវិស័យកសិកម្ម ​និងព្រៃឈើអាស៊ាន នៅទីស្តីការក្រសួង។

នៅក្នុងកិច្ចប្រជុំនេះ ​ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យអគ្គនាយកដ្ឋានចំនួន៥ រួមមាន៖ អគ្គនាយកដ្ឋាន​កសិកម្ម, អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ, រដ្ឋបាលព្រៃឈើ, រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានកៅស៊ូ ត្រូវស្វែងយល់ពីរបៀបធ្វើការជាមួយអង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)ឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

កិច្ចសហប្រតិបត្តិការលើវិស័យស្បៀង កសិកម្ម និងព្រៃឈើ (១៩៩៣) ផ្តោតលើអាទិភាពចំនួន៧ ក្នុងនោះរួមមាន៖ ការពង្រឹងសន្តិសុខស្បៀងក្នុងតំបន់, ការសម្រួលនិងលើកកម្ពស់ពាណិជ្ជកម្ម​កសិកម្ម​និងព្រៃឈើ, អនុផលព្រៃឈើក្នុងនិងក្រៅអាស៊ាន, ការបង្កើតនិងផ្ទេរបច្ចេកវិទ្យាដើម្បី​បង្កើន​ផលិតភាពនិងអភិវឌ្ឍកសិធុរកិច្ច, ការអភិវឌ្ឍសហគមន៍កសិកម្មនិងធនធានមនុស្ស, ការវិនិយោគ​និងការចូលរួមរបស់វិស័យឯកជន, ការគ្រប់គ្រង​និងអភិរក្សធនធានធម្មជាតិសម្រាប់ការ​អភិវឌ្ឍ​ប្រកបដោយចិរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន​និងអភិក្រមរួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហាតំបន់និងអន្តរជាតិ។

យោងតាម​លទ្ធផល​នៃកិច្ចប្រជុំ ​ឯកឧត្តម ឌិត ទីណា បាន​សម្រេចប្រគល់ភារកិច្ចជូននាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ​ តាមដាននិងពិនិត្យលើ MOU​ ទាំងអស់ឱ្យមានប្រសិទ្ធភាព និងរុញ​ឱ្យចេញ​ជាការអនុវត្ត។

ជាមួយគ្នានេះដែរ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ​ត្រូវរាយការណ៍​និងមានរបាយការណ៍ រាល់​សកម្មភាពបេសកកម្មដោយមានខ្លឹមសារ​ពិតប្រាកដនិងច្បាស់លាស់។ ​លើសពីនេះទៀត ត្រូវ​ពិនិត្យ​ជ្រើសរើសមន្ត្រីដែលមានសមត្ថភាព ​និងឆន្ទៈការងារពិតប្រាកដ ដើម្បី​ប្រសិទ្ធភាព​ការងារ​ល្អប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        141
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm