កោះតៃវ៉ាន់៖ ប្រមុខការពារជាតិកោះតៃវ៉ាន់បាននិយាយនៅថ្ងៃអង្គារនេះ នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃប្រតិកម្មរបស់ទីក្រុងប៉េកាំង ចំពោះសេចក្ដីរាយការណ៍អំពីជំនួបរវាងមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen និងប្រធានសភាអាមេរិកលោក Kevin McCarthy ថា កោះតៃវ៉ាន់នឹងមិនបណ្ដោយឲ្យមានសកម្មភាពបង្កហេតុដដែលពីប្រទេសចិនទៀតទេ។
ប្រភពចំនួន២ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា លោកស្រី Tsai គ្រោងនឹងជួបលោក McCarthy នៅសហរដ្ឋអាមេរិកក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ជាសកម្មភាពមួយដែលអាចជំនួសដំណើរទស្សនកិច្ច របស់ប្រធានសភាខាងគណបក្សសាធារណរដ្ឋដែលបានគ្រោងទុក ប៉ុន្តែនេះជាដំណើរដ៏ចម្រូងចម្រាសទៅកាន់ដីកោះស្វ័យគ្រប់គ្រង ដែលអះអាងសិទ្ធិដោយប្រទេសចិន។ ប្រទេសចិនបានបង្កើតល្បែងសង្គ្រាមនៅជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន បន្ទាប់ពីដំណើររបស់អតីតប្រធានសភាមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសភា ប្រមុខការពារជាតិកោះតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា លោកពុំបានដឹងពីគម្រោងជំនួបរវាងលោកស្រី Tsai និងលោក McCarthy នោះទេ៕
អត្ថបទ៖ សុខមាន