ឯកឧត្តម គន់ គីម ជំរុញឱ្យពង្រឹងយន្តការបង្ការគ្រោះមហន្តរាយ ដើម្បីបញ្ជៀសការ​ប៉ះពាល់​ដល់ការអភិវឌ្ឍ និងវិនិយោគ

2023/03/07 10:15:08 pm        179

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកុម្ភៈ និងទិសដៅបន្តខែមីនា ឆ្នាំ២០២៣ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញ​ឲ្យពង្រឹងយន្តការបង្ការគ្រោះមហន្តរាយ ដើម្បីបញ្ជៀសការប៉ះពាល់ដល់ការអភិវឌ្ឍ និងវិនិយោគ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ (គ.ជ.គ.ម) ដែលបាន​ចុះអនុវត្តន៍​តួនាទីភារៈកិច្ចរបស់ខ្លួន និងមានឆន្ទៈខ្ពស់ ដើម្បីចុះសម្របសម្រួលលើការងារ​គ្រោះ​មហន្តរាយក្នុងបច្ចុប្បន្នភាព។ម្យ៉ាងវិញទៀត​ ទីណាកន្លែងណា​ ដែលមានហានិភ័យ គ្រោះមហន្តរាយ​កើតឡើងតែងតែចូលរួម​ជាប្រចាំត្រៀម​ឆ្លើយតប​និងសង្គ្រោះបន្ទាន់ ​ក្នុងហេតុការផ្សេងកើតឡើង​ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ​ឆ្លើយយតបនឹងបរិការណ៍នៃបញ្ហាគ្រោះមហន្តរាយ ការអភិវឌ្ឍ​ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយឲ្យបានរឹងមាំ ពិសេសការពង្រឹង​លេខាធិការដ្ឋាន​គណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ជាបញ្ហាសំខាន់ ​តាមរយៈការចុះណែនាំ ​តម្រង់​ទិសជា​ការចាំបាច់ រួមជាមួយកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ ធ្វើឲ្យការយក​ចិត្តទុក​ដាក់លើយន្តការ និងរចនាសម្ព័ន្ធគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ចាប់ផ្តើមឡើងវិញ ​ជាមួយការដាក់ចេញផែនការយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង​ការបញ្ជ្រាបការគ្រប់គ្រងគ្រោះមហន្តរាយ​ទៅក្នុងផែនការអភិវឌ្ឍ​ និងកម្មវិធីវិនិយោគរបស់​រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតធ្វើឲ្យការងារគ្រប់គ្រងគ្រោះមហន្តរាយកាន់តែមានប្រសិទ្ធភាព និងឈានទៅការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយ។

ឯកឧត្តទេសរដ្ឋមន្ត្រី បន្តថា យោងតាមអនុក្រឹត្យចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និង​ការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ​ រដ្ឋបាលរាជធានី-ខេត្ត ​បានយកចិត្តទុកដាក់រៀបចំដាក់ចេញសេចក្ដីសម្រេចស្តីពីការរៀបចំគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្តរៀងៗខ្លួន ​រីឯរដ្ឋបាលក្រុង-ស្រុក ខណ្ឌ ឃុំ សង្កាត់ មួយចំនួន​នៅពុំទាន់បាន រៀបចំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅឡើយផងដែរ។

ជាក់ស្តែង បញ្ហាគ្រោះមហន្តរាយតែងកើតមានជារៀងរាល់ឆ្នាំ ​ញឹកញាប់ ​និងខ្លាំងជាងមុន ដោយសារ​មានការប្រែប្រួលអាកាសធាតុខុសប្រក្រតី បង្កឲ្យមានមុខសញ្ញាគ្រោះថ្នាក់​ដោយ​ធម្មជាតិ​កើតឡើងខុសពេលវេលា​ ហើយមុខសញ្ញាគ្រោះថ្នាក់ដោយមនុស្សក៏កើតមានបន្ថែមទៀត៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        348
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        372
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm