ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣

2023/03/07 10:38:04 pm        555

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហាន​ទី៣,ផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ​និងកងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួម​អបអរសាទរ​ចំពោះការសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវសមិទ្ធផលជាច្រើន ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៣ រួមមាន៖ (i) ទីចាត់ការ ១ ខ្នង កម្ពស់ ២ ជាន់, អគារស្នាក់នៅរបស់យោធាចារ្យ ២ ខ្នង និងអគារស្នាក់នៅរបស់សិក្ខាកាម ១ ខ្នង សម្រាប់សាលាពលទាហានទី៣, (ii) អគារទីបញ្ជាការផ្នែកសឹករង ចំនួន ៧ ខ្នង សម្រាប់បណ្តាផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការ​សឹករងកំពង់ស្ពឺ និង (iii) អគារស្នាក់ចំនួន ២ ខ្នង សម្រាប់កងវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៣។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន-គ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ​នៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត។

សូមថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នស៊ីវិល ​និងសប្បុរសជនទាំងក្នុង និង​ក្រៅប្រទេស ជាពិសេសក្រសួងដែនដី​ នគរូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រុមហ៊ុន LYP Group និងកំពង់ផែស្វយ័តភ្នំពេញ ​ក្នុងនាមជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែល​បានរួមចំណែកឧបត្ថម្ភគាំទ្រដល់យោធភូមិភាគទី៣​ និងកងឯកភាពចំណុះ រហូតមានការ​រីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក​ និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ហើយ​ក៏ជាសក្ខីភាពនៃចំណងសាមគ្គីស្អិតរមួតរវាងកងទ័ព និងប្រជាជន ដើម្បីគាំទ្រដល់ការបំពេញ​ភារកិច្ចរបស់​កងទ័ព លើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជន ដែលជានយោបាយការ​ពារ​ជាតិដ៏ពិសិដ្ឋរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី​ តាំងពីដើមរៀងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា យោធភូមិភាគទី៣ គឺជាតំបន់យុទ្ធ​សាស្ត្រមួយ ដែលស្ថិតក្នុងអាទិភាពនៃកិច្ចការពារជាតិ ដោយយោងទៅលើលក្ខណៈភូមិសាស្ត្រ, ប្រជាសាស្ត្រ និងប្រវត្តិសាស្ត្រ ដែលមានសារៈសំខាន់ចំពោះវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ជាតិ។ អាស្រ័យហេតុនេះ ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ហើយក្នុងរយៈកាលកន្លងមកនេះ យោធភូមិភាគិទី៣ ក៏បានខិតខំយកចិត្តទុកដាក់លើការងារគ្រប់គ្រងកម្លាំង និងគ្រឿងបំពាក់, ការងារហ្វឹកហ្វឺន, ការពង្រឹងប្រៀបការពារជាតិ ក៏ដូចជាការកសាងកែលម្អជំរំជម្រក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា រហូតមានការរីកចម្រើនប្រែមុខប្រែមាត់គួរជាទីមោទនៈ។ ទាំងនេះ ពិតជាបានបង្ហាញឱ្យឃើញនូវឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ ក្នុងកិច្ចការបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍​ជាក់ស្តែង​ចំពោះមុខ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា កងទ័ពជើងគោកនៃកងយោធលខេមរភូមិន្ទ បាន​ធ្វើការកែសម្រួលការហ្វឹកហ្វឺនជាប់ជាប្រចាំទាំងផ្នែកទន់ ​ដែលសំដៅដល់កម្មវិធីសិក្សា និង​យោធាចារ្យ ព្រមទាំងផ្នែករឹង រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគ្រឿងបំពាក់នានា ដើម្បីធានា​បាននូវការផ្ទេរចំណេះដឹង និងបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់ សំដៅពង្រឹងឆន្ទៈ និងស្មារតីកា្លហានក្នុងការការពារជាតិ និងប្រជាជន។ ចំពោះមុខនេះ ភារកិច្ចរបស់កងយោធពល​ខេមរភូមិន្ទក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ក៏បានឈានមកដល់ដំណាក់កាលកាន់​តែ​មមាញឹកនៅក្នុងឆ្នាំ២០២៣នេះ ពីព្រោះកម្ពុជានឹងត្រូវរៀបចំព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 ក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm