សម្តេច ហេង សំរិន ស្នើឲ្យមានការលើកកម្ពស់សិទ្ធិស្រ្តីបន្ថែមទៀត ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ

2023/03/08 12:24:56 am        57

ភ្នំពេញ៖ ថ្លែង​ក្នុង​ពិធី​អបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ« ស្រ្តីរួម​គ្នា​រក្សា​សុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលមានប្រតិភូស្រ្តី មក​ពី​គ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិជាង២០០នាក់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​កម្ពុជា មានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ គឺជាប្រធានបទមួយដ៏មានសារៈសំខាន់ និងសមស្រប​បំផុត​ទៅ​នឹង​បរិបទបច្ចុប្បន្ន ទាំងក្នុងក្របខណ្ឌសកល ក៏ដូចជាតំបន់ និងប្រទេសនីមួយៗ។

សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ទៀតថា ប្រធានបទនេះក៏បានបង្ហាញពីគុណតម្លៃរបស់ស្រ្តី ជា​ពិសេស​ស្រ្តីកម្ពុជា ដែលបានរួមចំណែកធំធេងទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ជាក់ស្តែងសន្តិភាពដែលកំពុងរីករាយសព្វថ្ងៃនេះ រកបានមកដោយលំបាកបំផុត ហេតុនេះប្រជាពលរដ្ឋ​ទាំងអស់​ដាច់ខាត ត្រូវរក្សាសន្តិភាពនេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ស្រ្តី ប៉ុន្តែក៏​នៅ​មាន​បញ្ហា​ប្រឈមជាច្រើន ដែលត្រូវបន្តរួមគ្នាដោះស្រាយ ក្នុងនោះរួមមានគម្លាតយេនឌ័រ ផ្នត់គំនិតសង្គមទៅលើស្រ្តី បញ្ហាហឹង្សាលើស្រ្តីនិងក្មេងស្រីជាដើម ដែលបញ្ហាទាំងនេះនៅតែដាក់គំនាបទៅលើស្រ្តី ក្នុងការចូលរួម​ក្នុង​វិស័យ​នយោបាយ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថល។

ដើម្បីចូលរួមលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព សម្តេចប្រធានរដ្ឋសភា បាន​ស្នើ​ឲ្យបន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តីខ្មែរ ក្នុងសង្គម លើកកម្ពស់ស្ថានភាពតួនាទី និងសិទ្ធិស្ត្រីនៅក្នុងសង្គម និងលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី និងជនងាយរងគ្រោះ ដើម្បីធានាស​ម្រេច​បាន​នូវ​សមភាព​យេនឌ័រនិងបរិយាបន្ន នៅក្នុងការអភិវឌ្ឍ។ បន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ ទៅក្នុង​ក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈ កម្មវិធីគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្មវិធីប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍បៃតង ជាដើម។

ក្នុងនាមរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតស៊ូ លះបង់ និងពលីរបស់ស្រ្តីកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ដែលបានរួមវិភាគទានដ៏មានតម្លៃដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម ជាពិសេសក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្រ្តីបានតួនាទីយ៉ាង​សំខាន់​ក្នុងការចូលរួមទប់ស្កាត់ដោយជោគជ័យនូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ៕ អត្ថបទ ៖ ឧត្ដម



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        1
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm